រាជធានីភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាល សម្រេចឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយចាប់អនុវត្តពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ក្នុងនោះដែរ រដ្ឋបាលបានអនុញាតិដំណើរការផ្សាររដ្ឋទាំងអស់ លើកលែងតែផ្សារមិនរៀបរយទាំងអស់ដូចជា៖ ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារនៅក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និង ផ្សារតាមចិញ្ចើមផ្លូវ គឺមិនត្រូវបានអនុញាតឱ្យបើកដំណើរការទេ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងសហគមន៍៕
ជាមួយគ្នានោះ បើទោះបីជាផ្សាររដ្ឋ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អនុញាតឱ្យដំណើរការយ៉ាងណាក្តី តែប្រជាពលរដ្ឋ ឬក៏អាជីវករទាំងអស់ គឺតម្រូវឱ្យគោរពវិធានការសុខភិបាល ដោយពាក់ម៉ាស់ រក្សារគម្លាតសង្គម១,៥ ម៉ែត្រ ពុំមានការប្រមូលផ្តុំគ្នា ជាពិសេស អនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួបញ្ជាក់ផងដែរថា ប្រសិនបើបុគ្គលណា ល្មើសនឹងបម្រាមនឹងវិធានការសុខភិបាល ត្រូវប្រឈមនឹងការផាកពិន័យដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៕
សូមអានសេចក្តីសម្រេចពិស្តារដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]