ថៃ៖ អាចនិយាយបានថា មិនថាប៉ុន្មានឆ្នាំដែលបានកន្លងផុតទៅទេ តារាសប្រុស លោក Dome Pakorn នៅតែមានសម្រស់ស្រស់សង្ហា និងមានភាពវ័យក្មេងគ្រប់ពេល ដែលជាហេតុធ្វើឲ្យលោកកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង កាលពីថ្មីៗនេះ លោក Dome Pakorn ស្រាប់តែបានបង្ហាញរូបភាពកាលពីកុមារភាព ជាមួយនឹងមិត្តៗរបស់លោក នៅលើបណ្ដាញសង្គម Instagram ដែលបានបង្ហាញពីមុខមាត់យ៉ាងស្រស់សង្ហា និងមានមន្តស្នេហ៍ទៅតាមបែបយុវវ័យ ដែលមើលទៅមានភាពទាក់ទាញមួយបែប មិនចាញ់មុខមាត់នាពេលបច្ចុប្បន្ននេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពេលដែលបានបញ្ចេញនូវរូបភាពមួយនេះ បណ្ដាហ្វេនៗជាច្រើន ពិតជាបានចោមរោមទស្សនា និងបានសរសើរទៅលើមុខមាត់ដ៏សង្ហាពីកុមារភាព ដែលជារូបភាពដ៏កម្រនឹងបានឃើញ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Dome Pakorn
Dome Pakorn
Dome Pakorn
Dome Pakorn
រូបភាព Dome Pakorn និង មិត្តៗ កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]