ថៃ៖ មានរឿងរ៉ាវមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ Pooklook ដោយម្ដាយរបស់នាងបានដួលសន្លប់ ព្រមទាំងបាត់ដង្ហើម ដោយមិនដឹងពីមូលហេតុ ដោយហេតុការណ៍នេះបានធ្វើឱ្យនាងភ័យជាខ្លាំងព្រមទាំងបញ្ជូនម្ដាយទៅកាន់មន្ទីរពេទ្យទាំងយប់។
នៅយប់ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២១ Pooklook នាងបានបញ្ជូនម្ដាយទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីម្ដាយរបស់នាងបានដួលបោកក្បាលចេញឈាមសន្លប់ ព្រមទាំងគ្មានដង្ហើមកដ ហើយ បបូរមាត់ឡើងពណ៌ស្វាយទៀតផង ទើបធ្វើឱ្យនាងនិងក្រុមគ្រួសារ មានការភ័យស្លន់ស្លោ ប្រញាប់ប្រញាល់បញ្ជូនម្ដាយទៅកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះ។ តែរឿងដែលហួសចិត្ត នោះមន្ទីរពេទ្យមួយនេះមិនព្រមមកពិនិត្យភ្លាមៗនោះទេ ទោះដឹងថា ម្ដាយនាងត្រូវសង្គ្រោះបន្ទាន់ក៏ដោយ ។ បន្ទាប់មកទៀតនោះម្ដាយរបស់នាងក៏បានរាងធូរស្រាលបន្តិច ពេលដែលគ្រូពេទ្យបានមកធ្វើចលនា និងចាក់ថ្នាំ គាត់ក៏មានដង្ហើមមកវិញ តែស្ថិតនៅក្នុងស្ថានភាពសន្លប់នៅឡើយ។
សម្រាប់ស្ថានភាពបន្តទៀតយ៉ាងនោះ Pooklook នាងមិនទាន់បានបញ្ជាក់បន្ថែមឱ្យច្បាស់ទៀតនោះទេ៕
ប្រភព៖ Sanook
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]