រាជធានីភ្នំពេញ ៖ ក្រោយស្តាប់សំនៀង ច្រៀងតែមួយភ្លែត តារាចម្រៀង អ៉ិត ជូលីណា ស្ទើរតែច្រលំនឹង ប្អូនស្រី តារាចម្រៀងល្បី ខេមរៈ សិរីមន្ត ដែលបានបាត់បង់ជីវិត កាលពីឆ្នាំមុន ខេមរៈ ស្រីពៅ ហើយ តែមកដល់ពេលនេះ ទើបដឹងថា ត្រូវជាខ្សែស្រឡាយនឹងគ្នា។
ជាមួយគ្នានេះ បើតាមការសរសេររៀបរាប់របស់ខ្លួន ក្នុងបណ្តាញសង្គម ភ្ជាប់ជាមួយនឹង ចម្រៀងខ្លួននោះ តារាចម្រៀង អ៉ិត ជូលីណា បានឲ្យដឹងថា ៖ <សមមុខហើយដែលអូនក្បត់បង ពីនាងខ្ញុំ អ៊ិត ជូលីណា បានលើកយកបទរបស់បងស្រីជីទួតរបស់ ខ្ញុំមកបកស្រាយឡើងវិញ។ នឹកគាត់ណាស់តែមិនអាចជួប...>។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថា សព្វថ្ងៃនេះ អ៉ិត ជូលីណា មានអាយុត្រឹមតែ ១៧ឆ្នាំតែប៉ុណ្ណោះ ខណៈខ្លួនកំពុងតែរៀននៅថ្នាក់ទី ១២នៃ វិទ្យាល័យមួយ ក្នុងខេត្តកំពង់ចាម ដោយរូបនាង ទើបតែ ប្រឡូកក្នុងវិស័យសិល្បៈនេះ តែ២ឆ្នាំ តែប៉ុណ្ណោះ ជាមួយគ្នានេះ រូបនាង ត្រូវបានមហាជនចាប់អារម្មណ៍ តាមរយៈ ការច្រៀងឡើងវិញ បទរបស់ ខេមរៈ ស្រីពៅ លើសពីនេះទៅទៀត មហាជនកត់សម្គាល់ថា សំនៀងរបស់នាង ៩០ភាគរយទៅហើយ ដែលស្តាប់ដំបូងដូច នឹងប្អូនស្រី តារាចម្រៀង ខេមរៈ សេរីមន្ត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]