កូរ៉េខាងត្បូង​៖ បន្ទាប់ពីការប្រកាសរបស់ផលិតកម្ម BigHit ជាហូរហែរ នៃរូបភាព ក៏ដូចជាវីដេអូខ្លីៗ ពេលនេះបទចម្រៀងថ្មីរបស់ក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS នៅក្នុង បានបើកបង្ហាញជាផ្លូវការហើយ។

ជាមួយគ្នានេះដែរ បទចម្រៀងថ្មីមួយនេះ ដែលមានចំណងជើងថា «Butter» គឺជាបទចម្រៀងលើកដំបូង របស់ BTS ដែលបានចេញផ្សាយក្នុងឆ្នាំនេះ ហើយវាជាបទចម្រៀងជាភាសាអង់គ្លេសទី ២របស់ពួកគេ បន្ទាប់ពីបទ Dynamite បានចេញផ្សាយកាលពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ បទចម្រៀងមួយនេះ កំពុងតែធ្វើឲ្យ​ Army (ហ្វេនរបស់ BTS) មានការរំជើបរំជួលទៅតាមចង្វាក់ភ្លេង ពិតជាពិរោះកប់ ជាពិសេសនោះ ទំនុកច្រៀងចម្រៀងរបស់ពួកគេ ដែលលាយល័ក្ខណ៍ ទៅនឹងភាពផ្អែមល្ហែមក្នុងការច្រៀងរបស់សមាជិកម្នាក់ៗ បានធ្វើអ្នកគាំទ្រអណ្តែតអណ្តូងទៅតាមបទភ្លេង កាន់តែជក់ចិត្ត ទស្សនាម្តងហើយម្តងទៀត៕

ចង់ដឹងថាបទចម្រៀងថ្មីរបស់ពួកគេប្លែក និងពិរោះកម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូថ្មីរបស់ BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]