ចិន៖ បន្ទាប់ពីលែងលះ Zhao Liying នាងមិនត្រឹមតែមមាញឹកនឹងកាលវិភាគផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងរីករាយក្នុងរង្គសាលនិងច្រៀងខារ៉ាអូខេជាមួយក្រុមមិត្តភក្តិរហូតដល់ម៉ោង ៥ ព្រឹក ក្រៅពីនេះតារាស្រីរូបនេះបានផ្លាស់ប្តូរទាំងស្រុង ពី Shanghai ទៅកាន់ទីក្រុង Beijing ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ជីវិតថ្មីដោយគ្មានការជាប់ចំណងអ្វីទៀតនោះទេ។

យ៉ាងណាមិញ ថ្មីៗនេះ គេកត់សម្គាល់ឃើញថា Zhao Liying នាងហាក់ធ្វើឲ្យខ្លួននាងកានតែមានភាពមមាញឹក និងមានសកម្មភាពជារៀងរាល់ថ្ងៃ ដូចជាមិនមានរឿងរ៉ាវអ្វីកើតឡើងបើទោះបីនាងទើបតែចែកផ្លូវគ្នាជាមួយស្វាមីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ​មួយរយៈនេះ នាងហាក់ដូចជារីករាយនឹងខ្លួននាងយ៉ាងពេញទំហឹង ដោយនាងបានបង្ហាញពីភាពសប្បាយរីករាយទាំងការងារ ទាំងជីវិតផ្ទាល់ខ្លួន ដោយ ចូលក្លឹបកម្សាន្ត ជាញឹកញាប់ ថែមទាំងតែងខ្លួនខ្ញង់ៗបង្អួតសម្រស់ដ៏មានមន្តស្នេហ៍ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានបញ្ចេញមតិសរសើរពេញៗមាត់ថា មេម៉ាយក្តៅស្រួយរូបនេះកាន់តែស្រស់ស្អាតបន្ទាប់ពីលេងលះស្វាមីរួចមក។

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]