រាជធានីភ្នំពេញ ៖ ក្រោយភរិយាធ្វើ សន្និសីទសារព័ត៌មាន ស្នើសុំយុត្តិធម៌ឲ្យកូនប្រុស និងគ្រួសារ ដែលត្រូវបាន ស្វាមី លោក ឌួង ងៀប បានធ្វើបាបកូនប្រុស ដោយនិយាយបំបែកបំបាក់កូន ព្រមទាំងលួចចិញ្ចឹមស្រីកំណាន់ រួចនោះ ពេលនេះ អស់ទ្រាំ លោក ឌួង ងៀប ចេញមុខវែកញែកខ្ទេចខ្ទី។

គួរបញ្ជាក់ថា លោក ឌួង ងៀប បានរៀបរាប់បញ្ជាក់ច្បាស់ថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីជាង ៣០ឆ្នាំមុន រូបលោកបានស្រោចស្រង់ជីវិតមនុស្សម្នាក់ ដោយបានរៀបចំគញរួសារមួយ ហើយជ្រៀងឲ្យមានកិត្តិយសខ្ពង់ខ្ពស់ ដូចសព្វថ្ងៃ តែរយៈពេល ៩ឆ្នាំចុងក្រោយនេះ គ្រួសារលោក បានជួបឧបសគ្គ ធ្វើឲ្យខ្លួន មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយកូនពេលនោះ កូនលោក បានជូនលោក មករស់នៅក្នុងខុនដួរតែម្នាក់ឯង ធ្វើឲ្យលោក ត្រូវគេងសម្រក់ទឹកភ្នែករាល់យប់ ហើយបន្ទាប់មក ក៏ជួបនឹងអ្នកក្រោយ ដែលត្រូវប្រពន្ធចោទថា ស្រីកំណាន់នោះ។ ខណៈខ្លួន រស់នៅក្នុងខុនដូ ភរិយា បាននាំម្តាយបង្កើតវ័យ៨០ឆ្នាំ និងប្អូនថ្លៃពៅ មកយំអង្វរឲ្យខ្ញុំទៅផ្ទះវិញ ពេលនោះ ព្រោះអាណិតម្តាយ ខ្ញុំក៏ត្រលប់វិញ។

ជាង ១ឆ្នាំនេះ រឿងរ៉ាវបាន ធ្វើឲ្យគ្រួសារមានជម្លោះ តែដើម្បីកុំឲ្យមានរឿងរ៉ាវ ដល់ខាងក្រៅ​ខ្លួនក៏សុខចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ ព្រមទាំងក្រុមហ៊ុនខំរកដោយកម្លាំង ញើសឈាមមួយជីវិត ទៅឲ្យកូនទាំង៤ និងភរិយាខ្ញុំ ក្រោមការបង្ខិតបង្ខំឲ្យគ្រៀវទៀតផង បន្ទាប់បានធ្វើតាមចប់សព្វគ្រប់ហើយ ភរិយាខ្ញុំត្រូវបាន កូនធម៌ និងឪពុកធម៌ ជ្រៀតជ្រែក ធ្វើឲ្យរឿងកាន់តែធំ។

ចំណែកឯសារសម្លេង របស់អតីតកូនប្រសារខ្ញុំ ដេត ម៉ាលីណា និង​លោក​វរសេនីយ៍ ខ្លូត សុវណ្ណ ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានញុះញង់ឲ្យនិយាយក្នុងស្ថានភាពស្រវឹង ចោទប្រកាន់ថា ខ្ញុំបំបែកបំបាក់គ្រួសារកូនខ្លួន ដើម្បឲ្យមានទោស។ តែ ឌួង ងៀបខ្ញុំ មិនដែលស្គាល់ មនុស្សឈ្មោះ សុវណ្ណ នេះទេ ធ្លាប់ជួបតែ ២ ឫ៣ដង ប៉ុណ្ណោះ ពេលចេញហូបបាយជាមួយ ឌួង ឆាយ ព្រោះ សុវណ្ណ នេះជាកូនធម៌ភរិយាលោក។

រីឯរឿង កាត់ឈ្មោះដីនេះ ការពិត ដំបូងឡើយ ខ្ញុំបាននិយាយជាមួយធនាគារ ជួយទម្លាក់លុយឲ្យកូនប្រុស និងអតីតកូនប្រសារ ដើម្បីចាប់ផ្តើមវិនិយោគដូចរូបលោក ខណៈនោះ អតីតដន្លងក៏បាន បោះទន់តូចក្នុងនោះផងដែរ ៨៥០០០ដុល្លារ ស្មើនឹង ៥០០០ម៉ែត្រការ៉េ តែក្រោយពី ចាប់ផ្តើមមានជម្លោះ ដេត ម៉ាលីណា សុំឲ្យខ្ញុំកាត់ឈ្មោះឲ្យខ្ញុំទៅ ព្រោះខ្ញុំមិនមានទ្រព្យធំដំទេ។ ដីទ្រព្យដែលប៉ាឲ្យឆាយ ប្រហែល២០លានដុល្លារនោះ គាត់មិនឲ្យមកខ្ញុំទេ ព្រោះឆាយថា ជាទ្រព្យគញរួសារចែកឲ្យ ដូច្នេះប៉ាកាត់ឲ្យខ្ញុំទាំងអស់នោះមក ដូចប៉ាជួយចៅទាំង៣ចឹង ខណៈលោក ឆ្លើយថា ប៉ានឹងជួយកូន តែកូនត្រូវមានការយល់ព្រមពីឆាយសិន។

ទើបតែ ២ខែចុងក្រោយនេះទេ ដែលខ្ញុំបានទៅផ្ទះ ដេត ម៉ាលីណា ដោយមានការចូលរួម ពីពូៗ បងប្រុស និងម្តាយផង ដោយពេលនោះ ខ្ញុំនិងពូ ដេត ម៉ាលីណា សុំកុំឲ្យបន្តប្តឹង ឌួង ឆាយ ព្រោះពេលនេះ គោរមងារត្រូវដកបាត់ទៅហើយ តែផ្ទុយទៅវិញ ដេត ម៉ាលីណា ថែមទាំងខឹងខ្ញុំនិងពូៗខ្លួនទៀត។

មូលហេតុធ្វើឲ្យលោក ចេញពីផ្ទះនោះ ព្រោះភរិយាបានដាក់ចេញនូវបទបញ្ជាថ្មី ដើម្បីគ្រប់គ្រងខ្ញុំ ពេលមួយ ខ្ញុំទៅខេត្តតែមួយយប់សោះ គាត់បញ្ជាឲ្យកូនចៅ យកខោអាវ សម្ភារៈខ្ញុំប្រើប្រាស់ដុតចោលទាំងអស់ ថែមបង្ហោះវីដេអូទៀត។ ពេលខ្លះ គាត់វាយដំខ្ញុំស្រេចចិត្ត ពេលគាត់ខឹងម្តងៗ ហើយចាក់សោខ្ញុំក្នុងផ្ទះជាមួយចុងភៅ ថែមទៀត។ ខ្ញុំគ្មានសេរីភាព សូម្បីតែកន្លះថ្ងៃក្នុងមួយសបា្តហ៍ ទន្ទឹមនឹងនេះ ខ្ញុំបានរៀបចំសំណុំរឿងរួចរាល់ហើយ ដាក់បន្តឹងទៅសមត្ថកិច្ចលើបញ្ហានេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ឌួង ងៀប
រូបភាព

ប្រភព ៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]