បរទេស៖ តាមវេបសាយ SMCP បានរាយការណ៍ថា កន្លែងដែលរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រី Ariana Grande និងលោក Dalton Gomez បានប្រព្រឹត្តនៅ គេហដ្ឋានឯកជនមួយរបស់នាងនៅឯរដ្ឋ California សហរដ្ឋអាមេរិក ដែលតារាស្រីរូបនេះ បានទិញកាលពីខែមិថុនាឆ្នាំ ២០២០ ក្នុងតម្លៃជិត ៧ លានដុល្លារ។
ទន្ទឹមនឹងនេះដែរ ផ្ទះរបស់ Ariana Grande ត្រូវបានសាងសង់តាមរចនាបថស្ថាបត្យកម្មអង់គ្លេស Tudor ដោយមានតំបន់ពីរដាច់ដោយឡែកពីគ្នា ថែមទាំងយកលំនាំផ្ទះបុរាណក្នុងព្រេងនិទាន របស់ចក្រភពអង់គ្លេសទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលក្ខណៈពិសេសនៃផ្ទះមួយនេះ មានបន្ទប់គេងពីរ និងបន្ទប់ផ្សេងៗទៀត ចំនួនបួន វាមានកម្ពស់ពីជាន់ បង្អួចបុរាណ ដែលបានដេក័រជាមួយថ្មឥដ្ឋដែលមើលទៅពិតប្លែកភ្នែក ខុសពីវីឡាដទៃទៀត។ បន្ថែមពីនេះ តារាស្រីរូបនេះ បានឲ្យគេសាងសង់កន្លែងហាត់ប្រាណមួយដែលមានបរិក្ខាពេញលេញដូច្នេះដែរ។
តួយ៉ាងផ្ទះរបស់ផ្ទះរបស់នាង មានទីតាំងស្ថិតនៅតំបន់ដាច់ស្រយាលមួយដែលមានដើមឈើជាច្រើន និងមានការធានាសុវត្ថិភាព ដែលអ្នកជិតខាងរបស់នាង សុទ្ធតែតារាល្បីៗជួរមុខ ក្នុងវិស័យហូលីវូដ ក៏ដូចជាឥស្សរជន និងអ្នកអភិជនមួយចំនួនផងដែរ។
គួររំលឹកផងដែរថា Ariana Grande ទើបតែរៀបចំពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងស្ងប់ស្ងាត់ជាមួយ Dalton Gomez កាលពីខែឧសភាដោយមានការចូលរួមពីមនុស្សប្រមាណ ២០ នាក់ នៅក្នុងគេហដ្ឋានមួយនេះ បានទទួលភាពកក់ក្តៅយ៉ាងពេញលេញពីគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ ដែលបានចូលរួមអាពាហ៍ពិពាហ៍របស់ពួកគេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]