បរទេស៖ ជាការពិតណាស់ នៅថ្ងៃទី ១៨ ខែឧសភា មហាសេដ្ឋីស្រី Kylie Jenner និងតារារ៉េប Travis Scott បានចំណាយពេលពេញមួយថ្ងៃដើម្បីយកកូនស្រីនិងចៅអាយុ ៣ ឆ្នាំរបស់ពួកគេដើរលេងនៅសួនកម្សាន្ត Disney។

ទន្ទឹមនឹងនេះ គេសង្គេតឃើញថា Kylie Jenner អង្គុយក្បែរ Travis Scott នៅពេលដែលតារារ៉េបប្រុសរូបនេះ បានលើកកូនស្រីរបស់លោក ដាក់លើភ្លៅរបស់លោកនៅលើរទេះភ្លើងដែលកំពុងបើកបរនៅជុំវិញឧទ្យាន។ អ្នកទាំងពីរបានចូលរួមលេងកម្សាន្តយ៉ាងសប្បាយ ជាមួយនឹងមនុស្សដែលជាច្រើនដែលបានទៅ Disneyland កាលពីថ្ងៃអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារារ៉េបជនជាតិអាមេរិកល្បីឈ្មោះTravis Scott ពាក់ម៉ាសបិទមុខជិតពេញទំហឹងដើម្បីចៀសវាង ជំងឺ កូវីដ-១៩ ។ដោយឡែក Kylie Jenner ស្លៀកសម្លៀកបំពាក់ ជាមួយខោដែលមានចង្កេះខ្ពស់ចម្រុះពណ៌ និង ស្បែកជើងប៉ាតា។ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះបានពរកូនរបស់នាងហើយ បានយកចៅស្រីChicagoរបស់នាងទៅជាមួយផងដែរ។ 

មហាសេដ្ឋី និងជា ម្ចាស់យីហោគ្រឿងសំអាង Kylie លេងយ៉ាងរំភើបរីករាយជាមួយកូនស្រីរបស់នាងរាល់ហ្គេមដែលនាងចូលចិត្ត មិនតែប៉ុណ្ណោះ Kylie និង Travis បានពាក់ស្បែកជើងគូជាមួយគ្នាទៀតផង គូស្នេហ៍មួយគូនេះ មិនបានបញ្ជាក់ពីការជួបជុំរបស់ពួកគេទេ ប៉ុន្តែពួកគេបាននៅជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។ ទោះជាយ៉ាងណា Kylie និងមិត្តប្រុសតែងតែយកចិត្តទុកដាក់និងចំណាយពេលជាមួយកូនស្រីទោះបីពួកគេរវល់ការងារយ៉ាងណាក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner និង មិត្តប្រុស និង កូនៗ
Kylie Jenner និង មិត្តប្រុស និង កូនៗ
Travis Scott
Kylie jenner
Kylie និង កូនស្រី
Travis Scott និងកូនស្រី
Kylie និង កូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]