ភ្នំពេញ: យោងទៅសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតឲ្យមាន ការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋ ទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយលើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ផងដែលនោះ ផ្អែកតាមសេចក្តីសម្រេចដដែលខាងលើនេះ ប្រសិនជាបងប្អូន ប្រជាជនធ្វើខុសនឹងបម្រាមព្រមទាំងមិនគោរពនៅវិធានការសុវត្ថិភាពណាមួយនោះ នឹងរងការពិន័យដូចខាងក្រោម÷

ផ្សារទួលទំពួង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/. អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ មិនរក្សាតម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និង គណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការ ផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ពី ២០០,០០០៛ ដល់ ១.០០០.០០០៛ ស្របតាមប្រការ២នៃប្រកាសអន្តរក្រសួងលេខ ១៧៨ .សហវប្រក ចុះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយគ្មានការលើកលែងឡើយ។

ផ្សារដើមគ

២/.ហាមដាច់ខាតការជួបជុំប្រមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណី មានការជួបជុំប្រមូលផ្តុំមនុស្សខុសពីការណែនាំនេះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការ គ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យ ជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ ២,០០០,០០០រៀល ស្របតាមប្រការ ១ នៃសេចក្តីសម្រេចលេខ ០៨៩/២១ សសរ.ច ចុះរថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាចំពោះ វិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងទៅទៀតនោះ សូមអានសេចក្ដីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]