ភ្នំពេញ៖ គេធ្លាប់បានឃើញពីការវិវឌ្ឍន៍នៃការរចនារបស់ស្មាតហ្វូននៃក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យារួចមកហើយ។ គួររំលឹកផងដែរថា realme ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្តោតទៅលើការចនាខ្លាំង កាលពីចុងឆ្នាំ ២០២០ កន្លងទៅ realme បានសហការជាមួយលោក Jose Levy នាយកផ្នែកសិល្បៈនៃស្ទូឌីយោរចនារបស់ realme និងជាអ្នករចនាម៉ូដសហការជាមួយ Hermès ដើម្បីរចនាកាសឥតខ្សែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងខែឧសភានេះ realme បានប្រកាសចេញស្មាតហ្វូនថ្មីមួយទៀតគឺ realme 8 ដែលមានការរចនាពណ៌ថ្មី “ការរចនានៃអនាគតកាន់តែលេចធ្លោ” ។ ដោយ realme 8 ផ្តោតទៅលើភាពទាន់សម័យខ្លាំង វាពិតជាសាកសមមែនទែនក្នុងពិភព Fashion ហើយត្រូវបានជ្រើសរើសដោយសិល្បះករសិល្បះការិនីដូចជា កញ្ញា Jennie_Vee ជា Influencer, លោក Poahong Hay - ហៃប៉ោហុង ជា Artist,កញ្ញា Henaa ជា Influencer យកមកថតរូបបែបច្នៃប្រឌិតក្នុងស្ទីលថ្មី Cyberpunk ។ ស្វាគមន៍មកកាន់ពិភព Cyberpunk ជាមួយ realme 8
ការរចនានៃអនាគតកាន់តែលេចធ្លោ “ Cyberpunk “
realme 8 ការរចនានៃអនាគតមកកាន់ទូរស័ព្ទស្មាតហ្វូន ផ្នែកខាងឆ្វេងតំណាងឱ្យពិភពលោករបស់យើង រីឯផ្នែកខាងស្តាំតំណាងឱ្យពិភពឌីជីថលដ៏អាថ៌កំបាំង។ ដោយប្រើការរចនាបំបែកជាពីរ និងដំណើរការរួមបញ្ចូលគ្នា រវាងការបំលែងភាពពិត និងគំនិតច្នៃប្រឌិត តាមរបៀបដែលមើលឃើញដ៏អស្ចារ្យ។ ការរចនាលេចធ្លោប្រាកដថានឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ ទូរស័ព្ទនេះបង្កើតឡើងតាមរយៈ ការរចនាផ្នែកផ្សេងៗគ្នាបន្ទាប់មកដំណើរការផ្គុំវាបញ្ជូលគ្នាដើម្បីផ្តល់នូវទម្រង់ថ្មីដល់ពិភពឌីជីថល ។
មតិមនុស្សជាច្រើននៅពេលបានឃើញវាជាលើកដំបូងគិតថា ការរចនារូបរាងរបស់វាមើលទៅស្រស់បំព្រងស្ទាយឡូយបែបបច្ចេកវិទ្យាទំនើប ដែលឆ្លុះបញ្ចាំងពីអនាគត។ realme 8 មានជម្រើស 2ពណ៌ គឺពណ៌ទឹកប្រាក់(Cyber Silver)និងពណ៌ខ្មៅ(Cyber Black)។
ហើយនេះជាលើកដំបូងហើយដែលយើងបានណែនាំការរចនាបែបឌីជីថលដែលបានបំផុសគំនិតនៅក្នុងផលិតផលទូរស័ព្ទរបស់យើង។ realme 8 មានកម្រាស់និងទម្ងន់ប្រហាក់ប្រហែលទៅនឹង realme 8 Pro ដែលវាមានរូបរាងស្តើងស្រាលងាយស្រួលក្នុងការចាប់កាន់ជាមួយនឹងទំងន់177g នឹងកំរាស់មិនដល់ 8mm ផង។ គួរបញ្ជាក់ផងដែរថា realme 8 បានប្រកាសលក់ជាផ្លូវការហើយជាមួយតម្លៃពិសេសត្រឹមតែ ២៨៩ ដុល្លារ ជាមួយនឹងកាដូបន្ថែមជាច្រើនទៀត។ ប្រញ៉ាប់រួសរ៉ាន់ឡើង ដើម្បីចូលទៅពិភព Cyberpunk ទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]