ភ្នំពេញ៖ កាលពីថ្មីៗនេះ អ្នកជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានចំនួនសរុប៥២នាក់ ត្រូវបានពិនិត្យឃើញថា មានផ្ទុកជំងឺកូវីដ១៩។
ដោយឡែក លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា សម្រាប់អ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញ មានចំនួន១៨នាក់។ ចំណែកនៅខេត្តព្រះសីហនុវិញ គឺរកឃើញកាលពីដើមខែឧសភានេះ ចំនួន៣៤នាក់ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានរំលែកយកទៅដាក់អគារផ្សេងដាច់ដោយឡែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់ប្រភពចម្លងដំបូងនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ លោកមិនទាន់អាចបញ្ជាក់លម្អិតឲ្យដឹងនៅឡើយទេ ប៉ុន្ដែតាមការស្រាវជ្រាវជំហ៊ានដំបូង អាចផ្ដើមចេញពីកម្មករសំណង់ដែលដឹកសម្ភារៈចូលពន្ធនាគារ ដើម្បីសាងសង់សំណង់ផ្សេងៗ។ ដោយឡែក សម្រាប់នៅខេត្តព្រះសីហនុវិញ សង្ស័យឆ្លងចេញពីជនជាតិតៃវ៉ាន់ ដែលជាប់ឃុំ ពេលកំពុងត្រៀមបញ្ជូនទៅប្រទេសដើមវិញ។
ជាមួយគ្នានេះ លោក នុត សវនា បានបន្ថែមទៀតថា អ្នកដែលសង្ស័យពាក់ព័ន្ធផ្សេងទៀត ទាំងនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារខេត្តព្រះសីហនុ ត្រូវបានអនុរក្សពន្ធនាគារ សហការជាមួយមន្ដ្រីសុខាភិបាល រៀបចំយកទៅដាក់នៅអគារផ្សេងដាច់ដោយឡែក ដើម្បីតាមដានសុខភាពបន្ដទៀត យ៉ាងយកចិត្តទុកដាក់បំផុត។
ពាក់ព័ន្ធករណីនេះ លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក៏បានផ្ញើលិខិតទៅកាន់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញផងដែរ ដោយសុំផ្អាកដឹកជនជាប់ឃុំឡើងជំនុំជម្រះនៅសាលាឧទ្ធរណ៍ មួយរយៈសិន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកជាប់ឃុំ១៨នាក់ឆ្លងជំងឺកូវីដ១៩៕
ប្រភព៖ Fresh News
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
សូមចូលទស្សនាព័ត៍មានលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]