ប្រទេសម៉ារ៉ុក: ជារឿងដ៏គួរឲ្យសង្វេគ និងសែនអាណិតជាទីបំផុត ក្រោយក្មេងប្រុសជនជាតិម៉ារ៉ុកភៀសខ្លួនម្នាក់បានប្រើដបទឹកប្លាស្ទិចទទេ ចងផ្តុំគ្នាធ្វើជាឧបករណ៍ហែលទឹក ឆ្លងទៅដល់តំបន់ Ceuta នៃប្រទេសអេស្ប៉ាញ ដែលស្ថិតនៅទ្វីបអាហ្រ្វិកខាងជើងនៅសប្តាហ៍នេះ ក្នុងបំណងចាកចេញពីប្រទេសកំណើត ឆ្លងដែនសមុទ្រមករស់នៅប្រទេសអេស្ប៉ាញ បាននិយាយទាំងទឹកភ្នែកដោយបានរៀបរាប់ប្រាប់ប៉ូលីសអេស្ប៉ាញយ៉ាងដូច្នេះថា:
នេះបើយោងតាមការឲ្យដឹងពីទាហានអេស្ប៉ាញ ដែលបានបកប្រែពាក្យដែលកុមារនេះបាននិយាយ នៅមុនពេលដែលត្រូវបានគេបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។
សូមរំលឹកផងដែលថា ពីមួយឆ្នាំទៅមួយឆ្នាំ មានពលរដ្ឋ ភៀសខ្លួនមកពីទ្វីបអាហ្រ្វិកជាច្រើនម៉ឺននាក់បានប៉ុនប៉ងធ្វើដំណើរតាមផ្លូវសមុទ្រ ក្នុងគោលបំណងចូលទៅទ្វីបអឺរ៉ុប ដើម្បីគេចពីសង្រ្គាម និងការខ្វះខាត ដោយសង្ឃឹមថា ពេលដែលខ្លួនបានចូលទៅដល់ទ្វីបអ៊ឺរ៉ុប ជីវិតរបស់គេនឹងមានការផ្លាស់ប្តូរ ប៉ុន្តែជាអកុសលពួកគេទងមួយចំនួនបានស្លាប់នៅពេលធ្វើដំណើរ និងមានមួយចំនួនទៀតត្រូវបានគេចាប់បញ្ចូនឲ្យត្រលប់ទៅប្រទេសកំណើតវិញ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]