ភ្នំពេញ៖ ពិតជាដំណឹងដ៏ល្អមួយក្រោយពីបានព្យាបាលអស់រយៈពេលប៉ុន្មានថ្ងៃ តារាសម្ដែងជើងចាស់ អ្នកស្រី អុឹម ផល្លា ក៏បានជាសះស្បើយពីជំងឺកូវីដ១៩ និងបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។

តាមរយៈដំណឹងដ៏គួរឲ្យត្រេកអរនេះ អ្នកស្រី អុឹម ផល្លា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងក្រុមគ្រូពេទ្យ ទាំងទឹកមុខញញឹមសប្បាយរីករាយ ព្រមទាំងសរសេរសារបញ្ជាក់ពី ការជាសះស្បើយរបស់ខ្លួន ក្រោយពីទទួលបានការព្យាបាលរយៈពេល ១៧ ថ្ងៃ ឲ្យមហាជនជាច្រើនបានដឹង ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក៏សូមចូលរួមត្រេកអរចំពោះអ្នកស្រី ព្រមទាំងជូនពរឲ្យអ្នកស្រីកាន់តែមានសុខភាពល្អរឹងមាំ ក្រោយពីបានជាសះស្បើយ ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី អុឹម ផល្លា 
អ្នកស្រី អុឹម ផល្លា បានជាសះស្បើយពីជំងឺកូវីដ១៩
អ្នកស្រី អុឹម ផល្លា បានជាសះស្បើយពីជំងឺកូវីដ១៩
អ្នកស្រី អុឹម ផល្លា បានជាសះស្បើយពីជំងឺកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]