តាកែវ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលបានបន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤០ នាក់បន្ថែមទៀត។ ក្នុងនោះ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ទាំង៤០នាក់នោះ គឺជាអាជីវករផ្សារសំរោងយ៉ោង សិស្ស និងពលករមកពីប្រទេសថៃជាដើម។
ការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ នេះ ធ្វើឡើង ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដោយផ្ទាល់ ឬប្រយោល ត្រូវប្រញាប់រួសរាន់ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬ ទៅផ្តល់សំណាកនៅតាមមណ្ឌលសុខភាពឬ មន្ទីរពេទ្យបង្អែក ដែលនៅជិតអ្នកបំផុត និង ត្រូវធ្វើចត្តាឡីស័កដាក់ខ្លួនដាច់ដោយឡែក ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
សូមអានសេចក្តីជូនដំណឹងពិស្តារខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]