ចិន៖ ដូចប្រិយមិត្តពិតជាបានជ្រាបច្បាស់មកហើយថា គេហទំព័រ ខ្មែរឡូត បានចុះផ្សាយម្តងរួចមកហើយពីរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ របស់តារាសម្តែងជើងចាស់លោក Kenny Ho ដែលដើរតួ ចិនចាវ នៃជីវិតឯកជន បន្ទាប់ពីបោះបង់ពីអាជីពសិល្បៈ។

ទន្ទឹមនឹងនេះ ការបង្ហាញវត្តមានរបស់លោក នៅលើបណ្តាញសង្គម បានធ្វើឲ្យគ្រប់គ្នាស្ងើងសរសើរនៃរូរបរាង ដ៏ស្រស់សង្ហា ទោះបីជារូបលោកបានបាត់មុខច្រើនទស្សវតយ៉ាងណា ក៏ប៉ុន្តែរូបលោក នៅតែក្មេងជាងវ័យ ខណៈដែល តារាប្រុសរូបនេះបានចូលវ័យ ៦០ប្លាយហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងមិនត្រឹមរូបរាងស្រស់សង្ហានោះ គេត្រូវបានដឹងថា តួអង្គដៃស្តាំលោកម្ចាស់ប៉ាវមួយរូបនេះ ក៏មានទ្រព្យសម្បតិ្ត ក៏ដូចជាលុយរាប់រយលានដុល្លារផងដែរ តែទោះជាយ៉ាងណា តារាប្រុសរូបនេះ នៅមិនទាន់រៀបការនៅឡើយទេ ហើយរូបលោកក៏គ្មានគម្រោងចង់បានគ្រួសារហ្នឹងគេផងដែរ។

យ៉ាងណាមិញ តារាសម្តែងរូបនេះ ហាក់បីដូចជា មានអារម្មណ៍សុខស្រួលក្នុងការរស់នៅដោយមានសេរីភាព និងគ្មានការបង្ខិតបង្ខំ ក៏ព្រោះតែគេសង្កេតឃើញថា រូបលោកតែងតែបង្ហោះថតរូប ដើរលេងតែម្នាក់ឯងជារឿយៗ សោយសុខយ៉ាងខ្លាំងពីជីវិតកម្លោះរបស់លោក មិនខ្វល់ឡើយពីគូអនាគត ផ្ទុយស្រឡះពីតារាល្បីឈ្មោះដទៃទៀត ដែលគេមានគ្រួសារ កើតកូនតចៅទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Kenny Ho ពេលដើរលេងម្នាក់ឯង
Kenny Ho ពេលដើរលេងម្នាក់ឯង
Kenny Ho ពេលដើរលេងម្នាក់ឯង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]