ភ្នំពេញ៖  ជឿជាក់ថាអ្នកគាំទ្រភាគច្រើនបានស្គាល់ហើយពី បវរកញ្ញា​​លំដាប់​រង​ទី១​​ Miss Cambodia 2020 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើរូបសម្រស់របស់នាង ជាពិសេសនោះទេពកោសល្យក្នុងការសម្តែង ក៏ដូចជា តារាម៉ូដែលផងដែរ។និង កញ្ញា សេង រដ្ឋា ដែលពុកម៉ែ បងប្អូនស្គាល់ថា ជាអតីតបវរកញ្ញាលំដាប់លេខ១ ឆ្នាំ២០២០ បន្ទាប់ពីបាត់បង់ងារជាបវរកញ្ញាឯក កញ្ញា សេង រដ្ឋា ត្រូវបានមហាជនសង្កេតឃើញថា ស្រីស្អាតរូបនេះ នៅតែមានភាពសកម្មក្នុងវិថីសិល្បៈ និង ត្រូវបានផលិតកម្មមួយចំនួន​ អញ្ជើញកញ្ញា ទៅថតជាតួឯកស្រីក្នុងខ្សែភាពយន្តរបស់គេទៀតផង។     

យ៉ាងណាមិញ អ្នកគាំទ្រ  បានចាប់អារម្មណ៍ជាខ្លាំងក្រោបានឃើញរូបភាពប៉ុន្មានសន្លឹករបស់ សេង រដ្ឋា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី  ក្រោយពេលពួកគេទាំងពីរបានរួមការងារជាមួយគ្នាក្នុងពេលថ្មីនេះ។  មិនតែប៉ុណ្ណោះ គេបានចាប់អារម្មណ៍ទៅលើរូបសម្រស់របស់ បររកញ្ញាទាំងពីរដួងនេះ ក្រោយពេលប៉ះគ្នាបែបនេះ គឺឃើញថាមានភាពស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ ដោយកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានសម្បុររាងសរ និង ផ្ទៃមុខរាងមូលស្អាតបែបស៊ិចស៊ី​ ចំណែកឯ កញ្ញា សេង រដ្ឋា មានសម្បុរស្រអែមស្រស់ មានទឹកមុខស្រទន់ និយាយរួមគឺស្រស់ស្អាតបែបម្យ៉ាងម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រោយហ្វេនៗឃើញរូបភាពនេះហើយ ពួកគេបានសរសើរពីរូបសម្ផស្សដ៏ស្រស់សោភារបស់តារារូបទាំងពីររូបនេះ គ្រប់គ្នាសឹងតែមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

 សេង រដ្ឋា
 សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី 
ពេជ្រ វត្តីសារ៉ាវឌ្ឍី 
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា
ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សេង រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]