កូរ៉េខាងត្បូង៖ បទចម្រៀងថ្មីរបស់ក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS  បានបង្ហាញជាផ្លូវការហើយនោះ ដែលមានចំណងជើងថា «Butter» កំពុងតែបង្កើតកំណត់ត្រាថ្មីជាហូរហែរ បន្ទាប់ពីបានចេញផ្សាយបានមិនទាន់មួយថ្ងៃស្រួលបួលផង។

ជាក់ស្តែង ក្រុមចម្រៀងនាំមុខគេនៅប្រទេសកូរេ៉មួយនេះ បានធ្វើសន្និសិទកាសែតផងដែរ សម្រាប់បទចំរៀងថ្មីជាភាសាអង់គ្លេសរបស់ពួកគេ ហើយទាំងអ្នកគាំទ្រ និងអ្នកនិយមលេងអ៉ីនធឺណែតមានការភ្ញាក់ផ្អើលចំពោះស្ទីលម៉ូដសក់ថ្មីរបស់សមាជិក V និង Jungkook ដោយសារការលេងស្ទីលមិនធ្លាប់ពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅលើវេទិកាសហគមន៍អ្នកលេងបណ្តាញសង្គម បានកោតសរសើរទៅនឹង ម៉ូតសក់រួញភ្លីធំរបស់មាជិក V ដែលធ្វើឲ្យរូបលោកកាន់តែទាក់ទាញខ្លាំង គួរផ្សំទៅនឹងភាពស្រស់សង្ហារបស់លោកទៀតផង ដែលធ្វើតារាប្រុសរូបនេះ ពិតជាសាកសមប្លែកភ្នែកតែម្តង។

ខណៈដែល សមាជិកកូនពៅឯណោះ ក៏មិនណយណាស់ដែរ ជាមួយការកាត់ម៉ូតខ្លី បានធ្វើឲ្យរូបលោកកាន់តែក្មេងជាងមុនទ្វេដង អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ ការលេងស្ទីលចោះក្រវិល នៅចិញ្ចើម ដែលមើលទៅពិតជាខូលខ្លាំង បានបណ្តាលឲ្យអ្នកគាំទ្រ លង់សម្រស់របស់លោក នៃរូបរាងតារាប្រុសវ័យ ២៣រូបនេះ៕

តើអ្នកគិតយ៉ាងណាចំពោះស្ទីលម៉ូដសក់ថ្មីរបស់ V និង Jungkook?

សូមទស្សនារូបភាពខាងក្រោម៖

Jungkook
Jungkook
 V
 V
 V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]