កំពង់ស្ពឺ៖ យោងតាមអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង បានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើការជូនដំណឹងដល់ម្ចាស់អាជីវកម្មឱ្យរុះរើចេញនូវស្លាកប៉ាណូ ដែលបានលើកតាំងផ្សព្វផ្សាយ ផលិតផលស្រាបៀរគ្រឿងស្រវឹងផ្សេងៗ ជាបន្ទាន់ ខណៈការលក់ស្រាបៀរគ្រប់ប្រភេទ នៅទូទាំងខេត្ត ត្រូវបានបន្តធ្វើការហាមឃាត់។

ក្នុងនោះដែរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ លោក វី សំណាង បានដឹកនាំកិច្ចប្រជុំមួយ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ស្ពឺ ដោយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ បានដាក់ចេញវិធានការនេះ ដែលបានចាត់ឱ្យអភិបាលរងខេត្ត ដឹកនាំការងានេះឱ្យមានប្រសិទ្ធិភាព និងតម្លាភាព ហើយមន្ទីរពាក់ព័ន្ធចូលរួមអនុវត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​អភិបាលខេត្តរូបនេះ បានលើកឡើង​ថា អ្នក​ខេត្តកំពង់ស្ពឺ គឺ​មិនមែន​ជា​អ្នក​ដែល​ខ្ជឹលច្រអូស ដូច​ពាក្យ​គេ​តែង​និយាយ បង្អាប់​ថា (​អ្នក​កំប៊ុងប៊ឺ រលាក់​កងជើង​) ​នោះ​ដូច​មុន​ទៀត​ទេ ហើយ​មួយវិញ​ទៀត ក៏​មិនមែន​ជា​អ្នកផឹកស៊ី​អ៊ួរទីនួរ​នោះដែរ​។ ហើយ​ការទទួល​ទាន​ស្រា​គ្រឿង​ស្រវឹង ឬ​ទឹក​ប្តូរ​និស្ស័យ គឺ​ធ្វើឱ្យ​មនុស្ស​ប្រែ​នូវ​អត្តចរិត ប្រែ​និស្ស័យ នាំឱ្យ​មាន​ហិង្សា​ក្នុង​គ្រួសារ និង​នាំឱ្យមាន​ការជួបជុំ​ដែល​ប៉ះពាល់​ដល់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។

ទន្ទឹមនឹងនោះដែរ លោក វី សំណាង សង្កត់ដូច្នេះថា៖ ចាប់ពីពេលនេះ​តទៅ សុំ​ឱ្យ​មានការ​រុះរើ​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ​ទាំងអស់​ចេញពី​ក្របខ័ណ្ឌ​ដែនដី​ខេត្តកំពង់ស្ពឺ ដោយ​ដាក់ជំនួស​មកវិញ​នូវ​ប៉ាណូ​ទាំងឡាយណា ដែល​ជួយ​ដល់​សុខភាព​ពលរដ្ឋ​ទូទៅ ព្រោះ​ប៉ាណូ​ (​ស្រាបៀរ​) ​ទាំងនេះ វា​គ្មាន​ចំណេញ​អ្វី​ដល់​សង្គមជាតិ​នោះទេ។

ការដែលដាក់ចេញនូវ​វិធានការ​នេះ គឺមានបំណង ​ហាមឃាត់​ការផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ ​នាំឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​សាធារណៈ ពិសេស​ប៉ះពាល់​ដល់​យុទ្ធនាការ​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោកអភិបាលខេត្ត បន្ថែមទៀតថា៖ មិនទាន់​ដឹង​ច្បាស់​ថា វិធានការ​នេះ​យ៉ាងណាទេ ប៉ុន្តែ​ដឹង​តែ​ទម្លាក់​ហើយ ស្លាក​ស្រាបៀរ​នេះ​។ គណៈកម្មការ​យើង កំពុង​ប្រជុំ និង​ដើរ​ត្រួតពិនិត្យ​ជាមុន​សិន ថា​តើ​កន្លែង​ណា ដែល​យើង​ត្រូវធ្វើ​ដូច​ដំបូង គឺ​កន្លែង​ទីសាធារណៈ៕

ស្របពេលដែលខេត្តកំពង់ស្ពឺ បាននឹងកំពុងអនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយបានបានហាមឃាត់ការជួបជុំប្រមូលផ្តុំគ្នា ហូបគ្រឿងស្រវឹង​ ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ថ្ងៃទី១៨ ដល់ខែឧសភា​ ឆ្នាំ២០២១នេះ ដោយ ​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារចល័ត គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជនទាំងអស់ ត្រូវផ្អាកបម្រើភេសជ្ជៈគ្រឿងស្រវឹងគ្រប់ប្រភេទ៕

លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ
រូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវ
រូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវរូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវរូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវ
រូបទង់ជាតិកម្ពុជា ដាក់បង្ហាញនៅលើដងផ្លូវ
រូបប៉ាណូ 
ខេត្តកំពង់ស្ពឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]