ភ្នំពេញ៖ អំណោយចំនួន ១០,០០០ ចំណែក រួមបញ្ចូលគ្រឿងឧបភោគបរិភោគចាំបាច់ (ទឹកស៊ីអ៊ីវ មីកញ្ចប់ ប្រេងឆា) ដែលត្រូវបានរៀបចំដោយម៉ាកយីហោ NAM DUONG សញ្ញាឆ្មាខ្មៅ ត្រូវបានបញ្ជូនទៅកាន់ “តំបន់ក្រហម” (Red zone) នៃប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ប្រជាជនបន្ទាប់ពីមានបទបញ្ជាបិទខ្ទប់ ដោយសារការរីករាលដាលនៃជម្ងឺ កូវីដ១៩ ។ ដោយនៅក្នុងជំនួយនេះ គិតតម្លៃជាទឹកប្រាក់សរុបមានរហូតដល់ជាង ៥០,០០០ ដុល្លារអាមេរិក។
ម៉ាកយីហោ NAM DUONG សញ្ញាឆ្មាខ្មៅ រួមដំណើរជាមួយប្រជាជនកម្ពុជា ដើម្បីជំនះជម្ងឺ Covid-19 ដ៏កាចសាហាវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីការផ្ទុះឡើង និងការរីករាលដាលនៃជម្ងឺ កូវីដ១៩ ពេលថ្មីៗនេះ (ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ ខែកុម្ភៈ) រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបិទខ្ទប់អនុវត្តរក្សាគម្លាតសុវត្ថិភាពសង្គម ដើម្បីរារាំងការរីករាលដាលនៃជម្ងឺនេះ។ ស្ថានភាព “បិទខ្ទប់” នេះបានធ្វើឱ្យគ្រួសារជាច្រើន (ស្ថិតនៅក្នុងតំបន់ដែលមានការរឹតត្បិត ជាពិសេសតំបន់ក្រហម) ធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកដោយសារកង្វះខាតការងារ កង្វះខាតស្បៀងអាហារ ក៏ដូចជាតម្រូវការចាំបាច់ក្នុងកម្រិតកំណត់។ ក្នុងនោះដែរយើងឃើញថា បើទោះបីជារដ្ឋាភិបាល និងអាជ្ញាធរប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយពួកគេយ៉ាងណាក៏ដោយ ក៏ពួកគាត់មាននៅតែជួបប្រទះនឹងការលំបាកខ្លះៗដែរ។
ប្រឈមមុខនឹងស្ថានភាពបែបនេះ ម៉ាកយីហោ NAM DUONG សញ្ញាឆ្មាខ្មៅ បានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីរួមចំណែកគាំទ្រកាត់បន្ថយការលំបាកសម្រាប់ប្រជាជននៅតំបន់ក្រហម តាមរយៈសាលារាជធានីភ្នំពេញ។
ជាក់ស្តែងអំណោយចំនួន ១០,០០០ ចំណែក ដែលមានទឹកប្រាក់ឧបត្ថម្ភសរុបចំនួនជាង ៥០,០០០ ដុល្លារអាមេរិក រួមបញ្ចូលសម្ភារៈចាំបាច់សម្រាប់បម្រើពេលអាហារប្រចាំថ្ងៃរបស់ប្រជាជន៖ ទឹកស៊ីអ៊ីវ NAM DUONG សញ្ញាឆ្មាខ្មៅ (៥០០ មីលីលីត្រ) ចំនួន ៦០,០០០ ដប , មីម៉ីសាន (២៥០ ក្រាម) ចំនួន ២០.០០០ កញ្ចប់ , ប្រេងឆាអរឃីដ (០១ លីត្រ) ចំនួន ២០.០០០ ដប ។ នេះត្រូវបានចាត់ទុកជាសកម្មភាពសម្បុរសធម៌មួយដ៏ល្អ ដើម្បីជួយកាត់បន្ថយនូវការលំបាកដែលប្រជាជនកំពុងជួបប្រទះ នូវការរាតត្បាតពីជម្ងឺ កូវីដ១៩។
ម៉ាកយីហោ NAM DUONG សញ្ញាឆ្មាខ្មៅ បានសហការយ៉ាងជិតស្និទ្ធជាមួយសាលារាជធានីភ្នំពេញ ដើម្បីផ្តល់អំណោយដល់ប្រជាជនដែលកំពុងស្ថិតនៅក្នុង “តំបន់ក្រហម” តាមរយៈសាលារាជធានី ។
ចែករំលែកនៅក្នុងពិធីប្រគល់-ទទួលអំណោយចំនួន ១០.០០០ ចំណែក ពីម៉ាកយីហោ NAM DUONG សញ្ញាឆ្មាខ្មៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖
ចែករំលែកនៅក្នុងពិធីប្រគល់អំណោយនោះ លោក ធឹង លីដូ អ្នកតំណាងម៉ាកយីហោ NAM DUONG សញ្ញាឆ្មាខ្មៅ បានបង្ហាញឱ្យដឹងថា៖
នៅចំ “កណ្តាលព្យុះ” នៃជម្ងឺ កូវីដ១៩ និងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺនេះទៅលើការរស់នៅ ការសាមគ្គីគ្នា ជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរគឺ វៀតណាម - កម្ពុជា គឺជាកម្លាំងស្មារតី និងជា“គន្លឹះ” ដើម្បីច្រានចោលការរាតត្បាតនៃជម្ងឺ កូវីដ១៩។ ជាមួយនឹងបណ្តាសកម្មភាពផ្តល់ជំនួយទាន់ពេលវេលា ម៉ាកយីហោ NAM DUONG សញ្ញាឆ្មាខ្មៅ សង្ឃឹមថានឹងចូលរួមចំណែកជួយគាំទ្រដល់ប្រជាជនដែលជួបការលំបាក ដើម្បីរួមគ្នាជាមួយមនុស្សគ្រប់រូបជំនះរាល់បញ្ហាប្រឈមនៅចំពោះមុខ រក្សាស្មារតីនឹងនរ និងរួបរួមជាមួយពិភពលោក ដើម្បីជំនះរាល់ឧបសគ្គដែលបង្កឡើងដោយរោគរាតត្បាតនេះ។
អំពីម៉ាកយីហោ NAM DUONG៖
បង្កើតឡើងនៅឆ្នាំ ១៩៥១ ម៉ាកយីហោ NAM
DUONG ដែលជាប់ជិតដិតនឹងរូបសញ្ញាឆ្មាខ្មៅ ហើយភ្លាមៗនោះក៏ទទួលបានការស្រឡាញ់ជាច្រើនពីអតិថិជន ហើយបានក្លាយទៅជាម៉ាកយីហោឈានមុខគេ អំពីបណ្តាប្រភេទផលិតផលទឹកជ្រលក់ និងគ្រឿងទេស។ គុណភាពឈ្ងុយឆ្ងាញ់ និងរសជាតិបែបប្រពៃណីចម្លែកពិសេសរបស់ NAM DUONG ត្រូវបានទទួលស្គាល់តាមរយៈផលិតផលទឹកស៊ីអ៊ីវ ទឹកជ្រលក់ម្ទេស ទឹកស៊ីអ៊ីវទ្រាប់ និងទឹកជ្រលក់នានាជាច្រើនប្រភេទ។ ផលិតផលរបស់ NAM DUONG មានមោទនភាពដែលត្រូវបានគេជឿទុកចិត្តប្រើប្រាស់មិនត្រឹមតែនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើទីផ្សារផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន។ល។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]