ចិន: ប្រហែលជាមានពុកម៉ែ បងប្អូន និងប្រិយមិត្តមិនច្រើនទេដែលបានស្គាល់ពីជីវិតឯកជនរបស់តារាសម្តែងចិនដ៏ល្បី លោក Ng Man Tat ដែលទើបតែទទួលមរណភាពកាលពីពេលថ្មីៗនេះ ថាតើលោកមានកូនប៉ុន្មាននាក់ ហើយតើពួកគេជាតារាសម្តែង ឬក៏យ៉ាងណា ខណ:ដែលជីវិតឯកជន និងជីវប្រវត្តិរបស់លោកមិនសូវបានបញ្ចេញជាសាធារណៈ ប៉ុន្មានទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Wu Wei Lun មានអាយុ ១៩ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសពៅតែម្នាក់គត់ របស់តារាកំប្លែង Ng Man Tat បានបង្ហាញខ្លួននៅឯពិធីបុណ្យសពរបស់ឪពុក លោកកាលពីដើមឆ្នាំនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងចំពោះសម្រស់ដ៏ស្រស់សង្ហារបស់លោក ជាពិសេសអត្តចរិក និងកាយវិការ ព្រមទាំងកែវភ្នែកស្រទន់ ទឹកមុខសមសួន ខណ:ពេលដែលលោកបានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត ក្នុងកំឡុងពេលនៃពិធីបុណ្យសពរបស់លោកឪពុកលោក។
សូមរំលឹកផងដែលថា លោក Wei Lun ជាកូនពៅរបស់តារា សម្តែង Ng Man Tat ជាមួយនឹងប្រពន្ធជនជាតិម៉ាឡេស៊ី ឈ្មោះ Hou Shan Yan ដែលគាត់មានកូនស្រីម្នាក់ទៀត ជាមួយគ្នាផងដែរ ។ ក្រៅតែពីកូនប្រុសស្រីទាំងពីរនាក់នេះ តារាសម្តែងជើងចាស់រូបនេះក៏មានកូនស្រីវ័យចំណាស់ចំនួន ៣ នាក់ដែរ គឺ ២ នាក់ជាកូនប្រពន្ធដើមឈ្មោះ Mak Lei Lei និង ម្នាក់ទៀតជាអតីតតារាសម្តែង Lo Siu Chi ដោយកាលពីពេលថ្មីៗនេះ លោក Ng Man Tat បានទទួលមរណភាពក្នុងអាយុ ៧០ ឆ្នាំ ដោយសារតែជម្ងឺមហារីកថ្លើម ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]