ឥណ្ឌា៖ រូបភាពជាច្រើនសន្លឹក នៃទិដ្ឋភាពគួរខ្លោចចិត្តឈឺផ្សារជាទីបំផុត នៃសាកសពដែលបានកប់់រុំដោយក្រណាត់ បានស្លាប់ដោយសារកូវីដ ១៩ ដែលគេបានបញ្ចុះតាមដងទន្លេគង្គារត្រូវបាន ផុសលេចចេញឡើងដោយសារតែភ្លៀងមួយមេធំ។

ទន្ទឹមនឹងនេះដែរ ហេតុការណ៍មួយនេះ បានកើតឡើង នៅតំបន់បូជាសពមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិ Shringverpur ចម្ងាយប្រហែល៤០គីឡូម៉ែត្រពីទីក្រុង Prayagraj ដែលគេបានដឹងថា វាជាកន្លែងបញ្ចុះសពអ្នកស្លាប់សារជំងឺកូវីដទ្រង់ទ្រាយធំគួរសមដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរំលឹកផងដែរថា ប្រទេសឥណ្ឌាមួយនេះ មានអ្នកស្លាប់ចំនួន ៤,២០៩ នាក់ដោយសារជំងឺកាចសាហាវមួយនេះ  ដោយកាលពីថ្ងៃព្រហស្បតិ៍ មានការឆ្លងថ្មីចំនួន ២៥៩,៥៥១ នាក់។ យ៉ាងណាមិញតួលេខផ្លូវការ ត្រូវបានគេចាត់ទុកថាវាទាបជាង ចំនួនពិតប្រាកដ នៃតួលេខស្លាប់ និងការឆ្លង៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពកន្លែងបញ្ចុះសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]