ភ្នំពេញ៖ ជឿជាក់ថា ពុកម៉ែបងប្អូនប្រាកដជាស្គាល់ច្បាស់ពី កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលលោកមាន វ័យកាន់តែទៅមុខទៅហើយ ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។
មិនតែប៉ុណ្ណោះ លោកមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ និងរូបរាងសង្ហារបស់លោក ប៉ុណ្ណោះទេ តារាចាស់វស្សារូបនេះថែមទាំងធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍ តាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះដាច់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅថ្ងៃនេះផងដែរ គឺជាថ្ងៃពិសេសខួបកំណើត របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ។ តួយ៉ាង នៅក្នុងឪកាសថ្ងៃដ៏សំខាន់មួយនេះ ភរិយាជាទីស្រឡាញ់របស់លោកបានមិនបានរៀបចំជានំខួបកំណើតអ្វីនោះទេ បានត្រឹមតែយកនំបញ្ចុកមកធ្វើជំនួសជានំកំណើតវិញ។ យ៉ាងណាមិញ ភរិយារបស់តារាប្រុសរូបនេះក៏បាន ចែកចាយនៅលើបណ្តាញសង្គមមើលទៅពោពេញដោយក្តីសុខសុភមង្គល ព្រមទាំងមានសារជូនពរយ៉ាងផ្អែមល្ហែម ទៅស្វាមីជាទីស្រឡាញ់បែបនេះថា៖
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]