ព្រះសីហនុ៖ យោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានសម្រេចផ្អាកដំណើរការបណ្តោះអាសន្នទីតាំង​៤កន្លែង ដោយទីតាំងទាំងនោះ មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩។

ក្នុងនោះ ទីតាំងទាំង៤ នោះមានដូចជា៖ ១. ហាងសម្រន់ស៊ីញជាអ័ន មានអាស័យដ្ឋាន ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ២. សំណង់អគារវឌ្ឍនៈ មានអាស័យដ្ឋាននៅលើវិថីឯករាជ្យ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៣. រោងចក្រស៊ីសម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រដាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ៤. អគារជួល មានអាស័យដ្ឋាន ផ្លូវសេរីភាព ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ ការធ្វើការផ្អាកបណ្តោះអាសន្ននូវទីតាំងទាំងនេះ ធ្វើឡើងដោយអនុវត្តទៅតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ និង៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕

សូមអានសេចក្តីជូនដំណឹងពិស្តារខាងក្រោម៖

សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]