ភ្នំពេញ៖ ទូរស័ព្ទ TECNO SPARK7 ជាទូរស័ព្ទស្មាតហ្វូនដ៏ល្បីមានសមត្ថភាពខ្ពស់ និងមានតម្លៃពិសេសមិនគួរឲ្យជឿ ថែមទាំងមានកម្លាំងថាមពលថ្មដល់ទៅ ៦.០០០មីលីអំពែម៉ោង បើកដំណើរការម៉ាស៊ីនចោល (Standby) បានរយៈពេល៤០ថ្ងៃ មានរ៉េម (RAM) ៣ជីហ្គាបៃ និងមេម៉ូរីក្នុងម៉ាស៊ីន (ROM) ៦៤ជីហ្គាបៃ ព្រមទាំងអេក្រង់ដំណក់ទឹក ៦,៥២អ៊ីង ផ្នែកខាងក្រោយបំពាក់ដោយកាម៉េរ៉ាវៃឆ្លាត ២គ្រាប់ ទំហំធំបំផុត ១៦មេហ្គាភីកសែល មានមុខងារថតរូបដ៏សម្បូរបែប។

  ស្មាតហ្វូន TECNO SPARK7 ជាដៃគូផ្លូវការនៃក្រុមបាល់ទាត់ក្លឹប MANCHESTER CITY
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរស័ព្ទចល័ត TECNO ដែលជាម៉ាកយីហោទូរស័ព្ទវៃឆ្លាតលំដាប់ពិភពលោក ជាដៃគូផ្លូវការនៃក្រុមបាល់ទាត់ដ៏ល្បី គឺក្លឹប MANCHESTER CITY បច្ចុប្បន្នមានប្រតិបត្តិការលក់នៅក្នុងប្រទេសជាង ៦០ ជុំវិញពិភពលោក ហើយក្នុងពេលខាងមុខឆាប់ៗនេះ ម៉ូដែលថ្មី SPARK7 នឹងមកដល់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើងហើយ។

ទូរស័ព្ទតិកណូ SPARK7 ដែលទើបបានផលិតឡើងថ្មីៗ មានគោលដៅផ្តោតលើយុវវ័យសម័យថ្មី ច្រកមកជាមួយថ្មមានកម្លាំងថាមពល ៦.០០០មីលីអំពែម៉ោង បើកដំណើរការម៉ាស៊ីនចោល (Standby) បានរហូតដល់ទៅ៤០ថ្ងៃ រ៉េម (RAM) ៣ជីហ្គាបៃ មេម៉ូរី (ROM) ៦៤ជីហ្គាបៃ ព្រមទាំងបំពាក់ដោយអេក្រង់ដំណក់ទឹកធំទូលាយទំហំ៦,៥២អ៊ីញ។

នៅផ្នែកខាងក្រោយ បំពាក់ដោយកាម៉េរ៉ាវៃឆ្លាត ២គ្រាប់ ទំហំធំបំផុត​ ១៦មេហ្គាភីកសែល មានមុខងារថតរូបដ៏សម្បូរបែប ចំណែកកាម៉េរ៉ាខាងមុខ ៨មេហ្គាភិកសែល ផ្តល់នូវសមត្ថភាពថតរូបសែលហ្វីដ៏ទាក់ទាញ។ ដោយដាក់មកជាមួយនូវជើងស៊ីមមាន៣ប្រឡោះនោះ ទូរស័ព្ទម៉ូដែល SPARK7 នេះ ដាក់ស៊ីមកាតបានចំនួន២ ហើយដំណាល់គ្នានោះ ក៏អាចបន្ថែមមេម៉ូរីកាត (memory card) មួយ​ផងដែរ។ ឯម៉ាស៊ីនរបស់វា គឺដើរដោយប្រព័ន្ធប្រតិបត្តិការ Android 11 អមដោយកម្មវិធី HiOS។

ម៉ូដែល SPARK7 ក៏នឹងផ្តល់ឲ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍រូបភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុត តាមរយៈអេក្រង់កាន់តែធំទូលាយ ៦,៥២អ៊ីង ហើយតាមរយៈកម្មវិធីវៃឆ្លាតឥតខ្ចោះរបស់វា ក៏ផ្តល់ឲ្យយុវវ័យសម័យទំនើបប្រើប្រាស់ អនុញ្ញាតឲ្យបំពេញភារកិច្ចដ៏គួរឲ្យចាប់អារម្មណ៍បានច្រើនយ៉ាង បង្កើតបទពិសោធន៍ជាទីគាប់ចិត្តបំផុតមិនធ្លាប់មាន។ ទូរស័ព្ទម៉ូដែល SPARK7 នេះ នឹងទទួលបានការស្វាគមន៍យ៉ាងពេញចិត្តនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងតម្លៃដ៏ពិសេសត្រឹមតែ ១១៩ដុល្លារ តែមានសមត្ថភាពខ្ពស់បើប្រៀបទៅនឹងទូរស័ព្ទស្មាតហ្វូនផ្សេងទៀត។

  ស្មាតហ្វូន TECNO SPARK7 

ទូរស័ព្ទ TECNO តែងតែបំពេញតម្រូវការចំាបាច់ដល់យុវវ័យជំនាន់ថ្មី ផ្តល់ឲ្យពួកគេនូវបច្ចេកវិទ្យាសហសម័យដ៏ល្អបំផុត ក្នុងផ្នែករចនាបទរូបរាងនិងរសនិយមដ៏អស្ចារ្យ។ ដោយទទួលបានការគាំទ្រពេញនិយមក្នុងទីផ្សារជាង ៦០ប្រទេសលើពិភពលោកនោះ TECNO បង្ហាញនូវភាពខ្លាំងបំផុតរបស់ខ្លួន បម្រើអតិថិជនយុវវ័យសម័យថ្មី ដែលចូលចិត្តភាពពេញនិយម និងជំរុញពួកគេឲ្យបន្តស្វែងរកភាពល្អឥតខ្ចោះឥតឈបឈរ។

ទូរស័ព្ទស្មាតហ្វូន TECNO SPARK7 បង្ហាញនូវការសន្យារបស់យើង ចំពោះយុវជន័យសម័យថ្មី និងនិស្សិត ជាមួយបច្ចេកវិទ្យាដ៏ទំនើប​បំផុត ដូចជាអេក្រង់កាន់តែធំជាងមុន ផ្តល់នូវបទពិសោធន៍រូបភាពច្បាស់ល្អត្រជាក់ភ្នែក ព្រមទាំងបំពាក់កាម៉េរ៉ាវៃឆ្លាតខាងក្រោយចំនួនពីរគ្រាប់ មានទំហំ១៦មេហ្គាភិកសែល ធ្វើឲ្យអ្នកចូលចិត្តថតរូប ទទួលបានពិភពរូបភាពកាន់តែច្បាស់។

ចំណែកនៅក្នុងប្រអប់ TECNO SPARK7 គឺមានទូរស័ព្ទស្មាតហ្វូន TECNO SPARK7 មួយគ្រឿង សៀវភៅណែនាំការប្រើប្រាស់១ក្បាល ប័ណ្ណធានាមានសុពលភាពរហូតដល់ទៅរយៈពេល ១៣ខែ ចំនួន១ ស្រោមជ័រថ្លា១ ម្ជុលចាក់ស៊ីម១ កាស់ខ្សែ១ ខ្សែសាកថ្ម១ និងដុំសាក១។

  ស្មាតហ្វូន TECNO SPARK7 

ក្នុងពេលបច្ចុប្បន្ន ទូរស័ព្ទស្មាតហ្វូន TECNO SPARK7 មាន ៤ពណ៌សម្រាប់អតិថិជនជ្រើសរើស គឺ Magnet Black, Morpheus Blue, Spruce Green និង Summer Mint។ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន និងដៃគូ​ ក៏ដូចជាធ្វើឲ្យកាន់តែងាយស្រួលក្នុងការស្វែងរកសេវាកម្មជួសជុល និងគ្រឿងបន្លាស់ផលិតផល TECNO នោះ ក្រុមហ៊ុន TECNO បានបើកមជ្ឈមណ្ឌលសេវាកម្មជួសជុល និង SHOWROOM នៅផ្សារទំនើបសូរិយាជាន់ទី២ ហើយក្រៅពីនេះ គ្រប់ផលិតផលទូរស័ព្ទស្មាតហ្វូនទាំងអស់ សុទ្ធតែមានការធានាលើការជួសជុលរហូតដល់ទៅរយៈពេល ១៣ខែ។
សម្រាប់ព័ត៌មានបន្ថែម ជាមួយការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ TECNO លោកអ្នកអាចសាកសួរ និងចូលមើលលើគេហទំព័រហ្វែសប៊ុកផ្លូវការ TECNO ឈ្មោះ TECNO Mobile (KH) ជាមួយលីងខាងក្រោម ហើយសម្រាប់ផលិតផល TECNO ទាំង អតិថិជនអាចរកបាននៅតាមបណ្ដាហាងនៅជិតលោកអ្នកបំផុត៕ អរគុណ!

https://www.facebook.com/TECNOMobileCambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]