បរទេស៖​ គេហទំព័រជាច្រើនបាន ចុះផ្សាយព័ត៌មានថា កូនប្រុសរបស់តារាម៉ូដែលល្បី Kim Kardashian បានឆ្លងជំងឺកូវីដ១៩ ដែលរឿងរ៉ាវមួយនេះ ត្រូវបានចេញផ្សាយ នៅក្នុងភាគបន្ទាប់ក្នុងកម្មវិធីទូរទស្សនិ៍ដ៏ល្បី «Keeping Up With The Kardashians»

តួយ៉ាងក្នុងវីដេអូខ្លីមួយនេះ សម្រាប់ភាគបន្ត ដែលត្រូវចាក់ផ្សាយនៅសប្តាហ៍ក្រោយ តារាស្រីវ័យអាយុ ៤០ ឆ្នាំរូបនេះ កំពុងបានពិភាក្សាតាមទូរស័ព្ទ បារម្ភអំពីកូនប្រុសអាយុ ៥ ឆ្នាំរបស់នាង បានឆ្លងជំងឺកូវីដ១៩ ថែមទាំងកូនស្រីរបស់នាងមានអាការះឆ្លងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនបានអះអាងថា វីដេអូមួយនេះ ត្រូវបានថតកាលពីប៉ុន្មានខែមុន ដូច្នេះមានន័យថា កូនប្រុសរបស់ Kim Kardashian បានជាសះស្បើយរួចទៅហើយ។ ក្នុងនោះផងដែរ អ្នកម៉ាក់កូន ៤រូបនេះ ក៏បានបង្ហោះរូបកូនរបស់នាង នៅលើគណនីអ៉ីនស្តាក្រាមផ្ទាល់ខ្លួនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian 
Kim Kardashian និងកូនប្រុស
Kim Kardashian និងកូនប្រុស
Kim Kardashian និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]