ឥណ្ឌា៖ អភិបាលរដ្ឋ Andhra Pradesh លោក Y S Jagan Mohan Reddy កាលពីថ្ងៃសុក្រនេះ បានបញ្ជាឱ្យធ្វើតេស្តបែបវិទ្យាសាស្ត្រលើថ្នាំឱសថ ដែលត្រូវបានចែកចាយដោយគ្រូថ្នាំម្នាក់ នៅទីក្រុងកំពង់ផែ Krishnapatnam ក្នុងស្រុក Nellore ដើម្បីព្យាបាលជំងឺកូវីដ១៩។
ក្នុងនោះដែរ លោក K Govardhan Reddy ដែលជាសមាជិកសភាម្នាក់ ហើយក៏ជាអ្នកផ្សព្វផ្សាយថ្នាំព្យាបាលរោគ នៅក្នុងទីក្រុងដែលស្ថិតក្នុងមណ្ឌលសន្និបាតរបស់គាត់ បានប្រាប់កាសែត Indian Express ថាវាជាការព្យាបាលដ៏សាកសិក្តសម្រាប់ជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក K Govardhan Redddy បានបញ្ជាក់ថា៖ អ្នកជំងឺ Covid-19 ជាច្រើនដែលបានប្រើថ្នាំនេះ ឃើញថាអ្នកជំងឺមានភាពប្រសើរឡើងនិងជាសះស្បើយ។ Bonigi Anandaiah គឺជាគ្រូឱសថដ៏ល្បីល្បាញម្នាក់ ហើយគាត់បានរកឃើញថ្នាំផ្សំចំនួន ៥ មុខដើម្បីព្យាបាលជំងឺ Covid-19 ។ ថ្នាំរបស់គាត់កំពុងតែមានប្រសិទ្ធិភាព... ហេតុដូច្នេះហើយបានជាមានមនុស្សជាច្រើន បានតម្រង់ជួរនៅខាងក្រៅផ្ទះរបស់គាត់នៅ Krishnapatnam។
នៅពេលត្រូវបានគេសួរអំពី ហ្វូងមនុស្សដ៏ច្រើននៅខាងក្រៅដែលមិនគោរពតាមវិធានការការពារជំងឺកូវីដ១៩ លោកបាននិយាយថា កងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយ និង កំពុងធ្វើអស់ពីសមត្ថភាពដើម្បីធានាថា ប្រជាជនរក្សាបាននូវគម្លាតសង្គម។
ទោះយ៉ាងណា មន្រ្តីមន្ទីរសុខាភិបាលជាច្រើននាក់ រួមទាំងអតីតលេខាធិការសុខាភិបាល លោក P V Ramesh បានព្រមាន ក៏ដូចជាសម្តែងការព្រួយបារម្ភចំពោះ ការប្រមូលផ្តុំទ្រង់ទ្រាយធំៗបែបនេះ អាចជា ហានិភ័យ និងគ្រោះមហន្តរាយនៃការរីករាលដាលជំងឺកូវីដ១៩៕
ប្រភព: Indian Express
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]