រាជធានីភ្នំពេញ ៖ កូវីដគឺ សាហាវបែបនេះ មិនស្គាល់ ល្អអាក្រក់ ឡើយ ប្រសិនបើ យើងមិនប្រុងប្រយ័ត្ន នោះយើងនឹងអាច ឆ្លងជំងឹនេះគ្រប់ពេល មិនតែប៉ុណ្ណោះ ប្រសិនបើ វាឆ្លងចូលក្នុងខ្លួនហើយនោះ វានឹងប៉ះពាល់ដល់សួត ខណៈពេលជំងឺទទួលការព្យាបាលយឺតយ៉ាវ ឫសុខភាពខ្សោយស្រាប់នោះ អាចនឹងធ្វើឲ្យបាត់បង់ជីវិត គ្មានស្រណោះស្រណោចអ្វីទាំងអស់។

ជាមួយគ្នានេះ ថ្មីៗនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយស្ត្រីមានផ្ទៃពោះម្នាក់ ឈ្មោះ មាស មុំ អាយុ ៣២ឆ្នាំ ត្រូវបានឆ្លងជំងឺនេះ តែដោយសារ ស្ថានភាពសុខភាពមិនសូវស្រួលនោះ គ្រូពេទ្យក៏សម្រេចបង្កើតកូន តែយ៉ាងណាក្តី ក្រោយពេល បង្កើតបានតែ ៧ថ្ងៃ ខណៈសរសៃខ្ចី សុខភាពទន់ខ្សោយ បានធ្វើឲ្យស្ត្រីជាម្តាយ បានបាត់បង់ជីវិត នៅថ្ងៃទី ២២ ឧសភា ២០២១ ម៉ោង ១១ និង ៥០នាទី ថ្ងៃត្រង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើក្រឡេកទៅ ប្តីវិញ បានត្រឹមទ្រហោយំ អាណិតប្រពន្ធ ដោយសារតែ ការពិបាកដកដង្ហើមខ្លាំង បើទោះបី ប្រើម៉ាស៊ីនជំនួយដង្ហើមហើយក្តី តែខ្លួនបាន ត្រឹមឈរផ្តល់កម្លាំងចិត្តឲ្យប្រពន្ធជាប់ ឲ្យប្រពន្ធនៅបន្តព្យាយាម ដកដង្ហើមមួយៗ ឃើញហើយខ្លោចចិត្ត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
ប្តី
ប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]