រាជធានីភ្នំពេញ ៖ ពិតណាស់ កញ្ញា ពេជ្រ សួគ៌លី ត្រូវបាន គេស្គាល់ជា អ្នកមានឥទ្ធិពលម្នាក់ ក្នុងបណ្តាញសង្គមសព្វថ្ងៃ ដោយរូបនាងត្រូវគេស្គាល់ដំបូង តាមរយៈវីដេអូ វែកញែកក្នុងបញ្ហាសង្គមកើតមានក្នុងកំឡុងពេលនោះ តែក្រោយមក រូបនាងត្រូវបានគេស្គាល់ លេចមុខជាញឹកញាប់ ក្នុងការងារសង្គម ការងារស័្មគ្រចិត្ត និងវីដេអូលេងសើចមួយចំនួន ក្នុងបណ្តាញសង្គម។

ទន្ទឹមនឹងនេះ រូបនាងត្រូវបាន អញ្ជើញឲ្យធ្វើតារាកិត្តិយស ក្នុងកម្មវិធី ចឹងហ ដែលត្រូវបាន ទម្លាយពីជីវិត ដែលត្រូវគេ bully កាលនៅរៀន ដែលធ្វើឲ្យខ្លួន មានប្រវត្តិជូរចត់ និងដក់ជាប់ក្នុងចិត្តដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ នាងបានរៀបរាប់ថា ការBully នេះមិនមែន ជាការធ្វើឲ្យសល់សាកស្នាមលើរាងកាយឡើយ តែទង្វើទាំងនោះធ្វើឲ្យខ្លួន ហាក់ស្អប់ខ្ពើមសាលាមិនចង់ចូលរៀន និងមានសម្ពាធជាខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ រូបនាង បានទទួលការរិះគន់យ៉ាងចាស់ដៃ ដោយក្នុងនោះ ហាក់បង្ហាញន័យថា រូបនាងមិនមែនជា ក្មេងស្រីឲ្យគេធ្វើបាបងាយស្រួលទេ មិនតែប៉ុណ្ណោះ ខ្លះក៏បានបង្ហាញថា រូបនាងក៏ជាសិស្សឥទ្ធិពលមិនធម្មតាដែរ ក្នុងសាលារៀន លើសពីនេះទៅទៀត រូបនាងត្រូវបាន គេបង្ហើបថា ទាល់តែសិស្សជំនាន់បាក់ទូកទើបស្គាល់ សួគ៌លីច្បាស់ តែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

  កញ្ញា ពេជ្រ សួគ៌លី
  កញ្ញា ពេជ្រ សួគ៌លី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]