ភ្នំពេញ៖ មជ្ឈមណ្ឌលថែរក្សាសម្ភស្សដែលមានឈ្មោះថា T&L Beauty Center របស់ លោកជំទាវ លាង ធារ៉ា បានបើកសម្ពោធជាផ្លូវការហើយ ដើម្បីផ្តល់សេវាកម្មថែរក្សាសម្ផស្ស ដែលមានគុណភាពស្តង់ដាអន្តរជាតិជូនទៅដល់អតិថិជន។ ដោយសារតែមានអតិថិជនច្រើន ផ្ទុះការចាប់អារម្មណ៍និងសម្រុកកក់សេវាកម្មផ្សេងៗ ឡើងភ្លូកទឹកភ្លូកដីរង់ចាំទៅទទួលសេវាកម្មនៅមជ្ឈមណ្ឌល ទើបលោកជំទាវសម្រេចរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការតែម្តងទៅ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកជំទាវ លាង ធារ៉ា ដែលជាអគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស T&L Beauty Center បានឲ្យដឹងថា នៅថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា) មជ្ឈមណ្ឌលរបស់លោកជំទាវ បានបើកសម្ពោធជាផ្លូវការហេីយ ដោយគ្រាន់តែរៀបចំកម្មវិធីសែនបើកហាងលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ដោះអាសន្ន មិនបានរៀបចំធំដុំទេ ការបើកសម្ពោធនេះ គឺធ្វើឡើងដោយសារតែមានអតិថិជនច្រើន សម្រុកកក់សេវាកម្មនិងសំណូមពរឲ្យបើកមជ្ឈមណ្ឌលឆាប់ៗ តាមពិតទៅមជ្ឈមណ្ឌល របស់លោកជំទាវបានរៀបចំរួចរាល់ជាស្ថាពរយូរហើយ តែចេះតែពន្យាពេលបើកសម្ពោធ ដោយសារតែវិបត្តិកូវីដ ។
លោកជំទាវ លាង ធារ៉ា បានប្រាប់ឲ្យដឹងទៀតថា មជ្ឈមណ្ឌលថែរក្សាសម្ផស្សរបស់លោកជំទាវគឺមានស្តង់ដា ការតុបតែង បច្ចេកទេស មានអតិថិជន ចុះឈ្មោះមកធ្វើសេវាកម្មច្រើន តាំងពីមជ្ឈមណ្ឌលមិនទាន់បើកដំណើរការជាផ្លូវការមកម្ល៉េះ។ នៅក្នុងមជ្ឈមណ្ឌល មានសេវាកម្មថែរក្សាសម្ផស្សជាច្រើនមានដូចជា៖ ម៉ាស្សាមុខជំនាញមកពីប្រទេសកូរ៉េ ម៉ាស្សាមុខមាន៩ប្រភេទ តរោមភ្នែក សេវាកម្មថែរក្សាស្បែក និងសេវាកម្មបច្រើនទៀត មជ្ឈមណ្ឌលរៀបចំស្អាតមានអនាម័យស្តង់ដា ដោយសារតែមានទិញសម្ភារៈថ្លៃមានស្តង់ដា ឧបករណ៍ទំនើបៗបច្ចេកវិទ្យាចុងក្រោយ ហើយបើនិយាយពីតម្លៃគឺមិនថ្លៃនោះទេ អតិថិជន អាចទទួលយកបាន។
លោកជំទាវ បន្តថា មជ្ឈមណ្ឌលថែរក្សាសម្ភស្ស របស់លោកជំទាវ មានសេវាកម្មច្រើនក្នុងការថែសម្ផស្សជូនអតិថិជន តម្លៃសមរម្យ គុណភាពល្អ អ្វីដែលកាន់តែសំខាន់នោះគឺសេវាកម្មល្អ អនាម័យល្អ ជាពិសេសនៅក្នុងសម័យកាលកូវីដនេះ គឺមជ្ឈមណ្ឌល បង្កើនការយកចិត្តទុកដាក់ការពារ និងរក្សារអនាម័យខ្ពស់ រៀបចំយ៉ាងល្អដើម្បីការពារសុវត្ថិភាពអតិថិជន។
លោកជំទាវ លាង ធារ៉ា គឺជាបុគ្គលដែលមហាជនស្រលាញ់គាំទ្រ និងតែងតែជឿជាក់លើផលិតផល និងមុខជំនួញផ្សេងៗរបស់លោកជំទាវ ទើបធ្វើឲ្យជំនួញថ្មីផ្នែកថែរក្សាសម្ផស្សនេះ ទទួលបានការគាំទ្រខ្លាំងបែបនេះ។ ហើយនៅលើបណ្តាញសង្គម មានការ share & comment គាំទ្រមជ្ឈមណ្ឌលថែរក្សាសម្ផស្ស T&L Beauty Center យ៉ាងច្រើនលើសការរំពឹងទុក ហេីយក៏មានអ្នកកក់សេវាកម្មជាច្រើន បន្តកន្ទុយតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]