បន្ទាប់ពីរលូតកូន ស្រីៗយើងមិនត្រឹមតែត្រូវការកាគាំទ្រផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវការអាហារូបត្ថម្ភល្អៗផងដែរ ពីព្រោះរាងកាយរបស់យើងមានភាពទន់ខ្សោយខ្លាំងនៅអំឡុងពេលនេះ។ ជាក់ស្ដែង ការរលូតកូន បណ្ដាលឲ្យមានធ្លាក់ឈាម និងវិលមុខ។ ដូច្នេះហើយ អាហារដែលយើងញ៉ាំនៅពេលនេះ នឹងជះឥទ្ធិពលដ៏ធំធេងចំពោះសុខភាពរបស់យើង។
អាហារដែលល្អបំផុតបន្ទាប់ពីរលូតកូន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អាហារសំបូរដោយជាតិដែក
ការធ្លាក់ឈាមខ្លាំងធ្វើឲ្យបាត់បង់បរិមាណជាតិដែកនៅក្នុងរាងកាយ ដែលបណ្ដាលឲ្យយើងស្លេកស្លាំង។ ជាក់ស្ដែង ស្រីៗយើងប្រឈមនឹងភាពអស់កម្លាំង ក៏ដូចជាទន់ខ្សោយ ដែលជាសញ្ញាទូទៅបន្ទាប់ពីរលូតកូន។ ហេតុនេះហើយ ការរក្សាកម្រិតជាតិដែកតាមរយៈរបបអាហារមានសារសំខាន់ណាស់។ ពពួកសាច់ដែលគ្មានខ្លាញ់ គឺជាប្រភពនៃជាតិដែកដ៏ល្អបំផុត ដែលយើងអាចញ៉ាំបាន បន្ទាប់ពីចម្អិនបានត្រឹមត្រូវ។ ប្រភពដទៃទៀតនៃជាតិដែករួមមាន គ្រាប់ល្ពៅ បន្លែស្លឹកបៃតង សណ្ដែក អង្ករសំរូប និងសូកូឡាខ្មៅជាដើម។
២. អាហារសំបូរជាតិកាល់ស្យូម
កាល់ស្យូមដែលបម្រុងទុកនៅក្នុងរាងកាយនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស អំឡុងពេលមានគភ៌។ ដូចនេះ វាមានសារសំខាន់ណាស់ក្នុងការញ៉ាំអាហារដែលសំបូរទៅដោយជាតិកាល់ស្យូមដូចជា ទឹកដោះគោ អាហារដែលធ្វើពីទឹកដោះ ត្រីសាល់ម៉ុន ផ្លែឈើក្រៀម និងបន្លែស្លឹកបៃតង។ល។
៣. អាហារដែលជួយឲ្យយើងមានអារម្មណ៍ល្អ
ការបាត់បង់កូនអាចធ្វើឲ្យម៉ាក់ៗភាគច្រើនប្រឈមនឹងការបាក់ទឹកចិត្ត។ ប៉ុន្តែ ស្រីៗយើងគប្បីញ៉ាំអាហារមួយចំនួនដែលធ្វើឲ្យយើងឆាប់មានអារម្មណ៍ល្អឡើងវិញ បន្ទាប់ពីរលូតកូន។ អាហារដែលជាប្រភពនៃម៉ាញេស្យូម និងអាចជួយដោះស្រាយអាការៈបាក់ទឹកចិត្តបានយ៉ាងមានប្រសិទ្ធភាព ដែលរួមមាន សណ្ដែក គ្រាប់ធញ្ញជាតិ និងសូកូឡា។ ពិតណាស់ ម៉ាញេស្យូមមិនត្រឹមតែជួយដោះស្រាយអាការៈបាក់ទឹកចិត្តប៉ុណ្ណោះទេ វាក៏ជួយដល់ការផលិតថាមពលនៃរាងកាយ ជួសជុលកោសិកា ក៏ដូចជាមុខងារសាច់ដុំ និងសរសៃប្រសាទថែមទៀតផង។
៤. បន្លែ និងផ្លែឈើ
បន្ថែមពីនេះ រាងកាយរបស់យើងក៏ត្រូវការបរិមាណនៃបន្លែ និងផ្លែឈើដើម្បីទទួលបានសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ បន្ទាប់ពីរលូតកូនផងដែរ។
អាហារដែលគួរជៀសវាង បន្ទាប់ពីរលូតកូន
១. ទឹកដោះគោ និងសាច់មានជាតិខ្លាញ់
អាហារដែលធ្វើពីទឹកដោះគោ និងសាច់មានផ្ទុកជាតិខ្លាញ់ ដែលអាចធ្វើឲ្យមានការរលាក ដូច្នេះហើយ ស្រីៗយើងមិនគួរញ៉ាំអាហារ ដូចជាឈីស ប័រ សាច់ជ្រូក សាច់គោ និងសាច់ចៀមឡើយ។
២. អាហារចៀន
ការញ៉ាំអាហារចៀនច្រើនជ្រុល អាចបង្កជាបញ្ហាជាច្រើន បន្ទាប់ពីរលូតកូន ពីព្រោះថាអាហារទាំងនេះ ផ្ទុកទៅដោយកាឡូរីគ្មានសារធាតុចិញ្ចឹម និងអាចរារាំងយើងពីការញ៉ាំអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹមល្អៗដទៃទៀតដែលរាងកាយត្រូវការ។
៣. ម្សៅធញ្ញជាតិមានជាតិសរសៃទាប
កាបូអ៊ីដ្រាត គឺជាប្រភពនៃថាមពលដ៏អស្ចារ្យ ហើយវាក៏អាចរក្សាកម្រិតជាតិស្ករនៅក្នុងរាងកាយ។ ប៉ុន្តែ ម្សៅធញ្ញជាតិដែលមានជាតិសរសៃទាប និងធញ្ញជាតិចម្រាញ់ អាចជះឥទ្ធិពលមិនល្អដល់រាងកាយរបស់យើង ដែលជាលទ្ធផល វាបណ្ដាលឲ្យមានការប្រែប្រួលកម្រិតជាតិស្ករ។ ហេតុនេះហើយ យើងគប្បីកាត់បន្ថយបរិមាណម្សៅធញ្ញជាតិដែលមានជាតិសរសៃទាបនៅក្នុងរបបអាហាររបស់យើង ដែលមានដូចជាមី ឬស៊ុតជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]