ខេត្តព្រះសីហនុ: កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំជូនដំណើរ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២១៨ នាក់  ចេញពីកន្លែងសម្រាកព្យាបាល ដោយអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយពីទទួលបានការជាសះស្បើយពីជំងឺកូវីដ១៩ រួចមក និងបានផ្តាំផ្ញើឲ្យបងប្អូនដែលទទួលបានការជាសះស្បើយទាំងនោះ ពេលត្រលប់ទៅកាន់លំនៅដ្ឋានវិញ ត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានសុវត្ថិភាព និងត្រូវចត្តាឡីស័កនៅផ្ទះដើម្បីឲ្យប្រាកដថាខ្លួនទទួលបានការជាសះស្បើយ១០០%។

អ្នកជាសះស្បើយទាំង២១៨នាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា យោងតាមរបាយការណ៍ស្ថិតិប្រចាំថ្ងៃនៃជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាមានដល់ទៅ ២៥២០៥ករណី ដែលក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ១៧៧០១នាក់៕

ទិន្នន័យប្រចាំថ្ងៃស្តីពីស្ថានភាពកូវីដ១៩

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

អ្នកជាសះស្បើយទាំង២១៨នាក់
អ្នកជាសះស្បើយទាំង២១៨នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]