រាជធានីភ្នំពេញ៖ យុទ្ធនាការដ៏អស្ចារ្យរបស់ Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះបាននាំមកនូវភាពសប្បាយរីករាយ និងអារម្មណ៍រំភើបសម្រាប់អ្នកគាំទ្រ និងអ្នកចូលចិត្តលេងហ្គេមក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រោយការចេញវីដេអូតន្រ្តី MV បទចម្រៀង «រួមគ្នា» កាលពីសប្ដាហ៍មុន ដោយចូលរួមសម្ដែងដោយក្រុមតារាល្បីៗកំពុងពេញនិយម G-Devith Henaa និង Oun រហូតមកដល់ចុងសប្ដាហ៍នៃការប្រកួត Funmatch ដែលដឹកនាំដោយសិល្បករទាំង៣រូប បានបង្កើតក្រុមរៀងៗខ្លួន រួមមានក្រុម Chou ក្រុម Selena និងក្រុម Brody ដោយមានអ្នកលេងហ្គេមឆ្នើមៗនៅកម្ពុជាចូលរួមផងដែរ យុទ្ធនាការ Mobile Legends: Bang Bang 515 eParty បាននាំយកភាពសប្បាយរីករាយ និងព្រឹត្តិការណ៍ដ៏កក្រើកឥតឈប់ឈរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួត Funmatch គឺជាព្រឹត្តិការណ៍ចុងបញ្ចប់ដ៏កក្រើកនៃយុទ្ធនាការ Legends: Bang Bang 515 eParty ដែលជំរុញឲ្យមានជ័យជំនះដ៏អស្ចារ្យជាមួយគ្នា។ ព្រឹតិ្តការណ៍ការប្រកួតនេះបានបង្ហាញនូវសមត្ថភាពនៃក្រុមនិម្មិត Mobile Legends: Bang Bang នៃក្រុម S.T.U.N. ដែលមានន័យថា រឹងមាំ យុទ្ធវិធី សាមគ្គីភាព និងនវភាព។
G-Devith ដែលដឹកនាំក្រុមរបស់គាត់ក្នុងតួអង្គ Chou ហើយជាតារាចម្រៀងនាំមុខក្នុងក្រុម S.T.U.N. បានបង្ហាញជំនាញសិល្បៈក្បាច់គុនខ្លះៗរបស់គាត់ ពេលដែលគាត់ដេញតាមសត្រូវរបស់គាត់ និងបង្ហាញជំនាញការលេងដ៏ប៉ិនប្រសប់របស់គាត់។
ទន្ទឹមនឹងពេលជាមួយគ្នានេះ Oun បានសម្ដែងជាតួអង្គ Brody ដឹកនាំក្រុមរបស់គាត់ និងបើកប្រតិបត្ដិការណ៍ប្រយុទ្ធយ៉ាងសន្ធឹកសន្ធាប់ទៅលើសត្រូវ ខណៈពេលដែល Henaa សម្ដែងជាតួអង្គ Selena បង្ហាញជំនាញវេទមន្តវាយសម្រុករបស់នាងជាមួយនឹងការប្រយុទ្ធដ៏កាចសាហាវក្នុងសមរភូមិប្រយុទ្ធ។
ប៉ុន្តែនៅទីបញ្ចប់ក្រុម Selena ដែលដឹកនាំដោយ Henaa និង super group Impunity KH របស់នាងបានយកឈ្នះក្នុងការប្រកួតនៅថ្ងៃនេះ និងបានដើរចេញជាមួយនិងជោគជ័យដ៏អស្ចារ្យ ហើយទទួលបានរង្វាន់ទូរស័ព្ទ realme 8 និងកាសអត់ខ្សែផងដែរ។ សាកសមបំផុតសម្រាប់ការប្រកួតដ៏អស្ចារ្យរបស់ Mobile Legends: Bang Bang!
Henaa ដែលជាប្រធានក្រុមជ័យលាភីបាននិយាយថា៖
រីឯ Naiker ដែលជាសមាជិកក្រុម Impunity KH របស់ Henaa វិញ បានបង្ហាញអារម្មណ៍រំភើបក្រោយទទួលបានជ័យជម្នះថា៖
យុទ្ធនាការ Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះ ទទួលបានជោគជ័យដ៏សម្បើម ដោយមានការគាំទ្រពីដៃគូ និងភាគីចូលរួមជាច្រើន។ មានអ្នកលេងហ្គេមឆ្នើមៗនៅកម្ពុជា ហើយនិង KOLs ជាង ៣០ នាក់ ដូចជា Ice Frogz, Paragon និង Atev បានចូលរួម ដើម្បីដឹកនាំភាពសប្បាយរីករាយនេះ ហើយ G-Devith, Henaa និង Oun បានបង្កើតក្រុមតន្រ្តី Mobile Legends: Bang Bang ដោយបានចេញវីដេអូតន្រ្ តី(MV) ឈ្មោះថា «រួមគ្នា» ឬ (Together) ដែលមានអ្នកចូលមើលជិត ១ លានដង លើវីដេអូតន្រ្តី (MV) ជាភាសាខ្មែរនៅពេលចេញផ្សាយ។
យីហោក្រុមហ៊ុនដូចជា Cellcard, Smart, Metfone, realme និង Codashop ក៏ជាដៃគូគន្លឹះ ដែលជួយនាំយកភាពជោគជ័យមកកាន់យុទ្ធនាការ Mobile Legends: Bang Bang 515 eParty។ ចាប់ពីការដាក់បទចម្រៀង «រួមគ្នា» នៃក្រុម S.T.U.N. លើកម្មវិធី Pleng របស់ក្រុមហ៊ុន Smart រហូតដល់ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Cellcard អំពីការប្រកួត Funmatch និងរង្វាន់ដែលផ្ដល់ជូនក្នុងសហគមន៍ និងដៃគូផ្ដល់រង្វាន់សម្រាប់ក្រុមឈ្នះពីក្រុមហ៊ុន realme កញ្ចប់កាដូហ្គេមលេង Mobile Legends ពីក្រុមហ៊ុន Metfone និងការគាំទ្រពីភ្នាក់ងារថ្នាក់តំបន់ដែលក្រុមហ៊ុន Moonton បានសហការជាមួយ ដើម្បីនាំយកនូវអ្វីដែលល្អបំផុតក្នុងយុទ្ធនាការ ៥១៥ ឆ្នាំនេះ។ នេះពិតជាកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារពិតប្រាកដមែន។
ជាមួយនឹងយុទ្ធនាការ Mobile Legends: Bang Bang 515 eParty កំពុងបិទវគ្គបញ្ចប់ ការរៀបចំគម្រោងត្រូវបានពិភាក្សាសម្រាប់ឆ្នាំក្រោយជាមួយអ្នកគាំទ្រទូទាំងពិភពលោក ដែលទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត។
សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាពតាមរយៈទំព័រហ្វេសប៊ុក និង គេហទំព័រ ផ្លូវការរបស់ Mobile Legends: Bang Bang នៅកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]