រាជធានីភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាល បានធ្វើការបង្ហាញនូវទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ដោយត្រូវអនុវត្តឱ្យបានលឿន និងឆាប់រហ័យ ទៅតាមការដឹកនាំ និង ដាក់ចេញនូវ យុទ្ធការជាតិចាក់វ៉ាក់សាំងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវទីតាំងចំនួន២០ សង្កាត់ចំនួន២១ នៅខណ្ឌចំនួន៣៖ ខណ្ឌចំការមន ខណ្ឌ៧មករា និង ខណ្ឌច្បារអំពៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកការចាក់វ៉ាក់សាំង មេត្តារក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ដោយពុំមានការប្រកៀកស្មា ឬ ប៉ះពាល់គ្នា ជាពិសេស អនុវត្តនូវវិធានការសុខាភិបាល និង វិធាន ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
សូមអានសេចក្តីជូនដំណឹងពិស្តារខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]