ភ្នំពេញ សម្រាប់អង្គការវ័តធើសេដ ភាពជោគជ័យ គឺការសម្រេចគោលដៅ ហើយការសម្រេចបាននូវគោលដៅនេះមានន័យថាយើង មិនចាំបាច់នៅបន្តទៀតនោះទេ។ អង្គការវ័តធើសេដ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០០៩ ជាមួយនឹងការជឿជាក់យ៉ាងពេញទំហឹងថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជារឿងមួយអាចសម្រេចបាន។ ក្រោយពីការបំពេញការងាររបស់យើងអស់រយៈពេល១០ឆ្នាំ ក្នុងប្រទេសកម្ពុជាកន្លងមកនេះ បានសបញ្ជាក់​ឱ្យ​ឃើញថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពអាចសម្រេចបានពិតប្រាកដមែន។

អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលមួយទស្សវត្សរ៍នៃការអនុវត្តការងារកន្លងមកនេះជាមួយនឹងក្តីសង្ឃឹមថា ថ្ងៃណាមួយយើងនឹងអាចផ្ទេរបេសកកម្មនេះបាន យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាជីវកម្មជាង ៣០០ ព្រមទាំងបានធ្វើការជាមួយ​ថ្នាក់ដឹកនាំក្នុងមូលដ្ឋានជិត ២០០០ នាក់ នៅ​តាម​សហគមន៍នានា​ដែល​យើង​បាន​ធ្វើ​ការ​។ ហើយទីបំផុត នេះគឺជាពេលដែលយើងអាចដកខ្លួនចេញ ហើយផ្ទេរ​ភារកិច្ច​នេះជូនរាជ​រដ្ឋាភិបាលដើម្បីដឹកនាំ​ធ្វើ​បន្ត។

អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់

«ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាល ដែលទទួល​ហិរញ្ញប្បទាន​ពីបរទេស គម្រោងផែនការសកម្មភាព​របស់​យើង គឺ​ជាការកំណត់គោលដៅបញ្ចប់​បេសកកម្ម។»

យើងបានត្រៀមផែនការនៃការចាកចេញនេះចាប់​តាំង​ពី​ការថ្ងៃ​ចាប់​ផ្តើម​ដំបូងមកម្លេះ ហើយ​ពេលនេះ យើងបានមកដល់ដំណាក់កាលចុងក្រោយនៃផែនការយុទ្ធសាស្ត្រ ​ដែល​មាន​៣ដំណាក់កាលរបស់យើងហើយ​។

ដំណាក់កាលទាំងនោះគឺ៖

ទី១- ការធ្វើការជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់តាមសហគមន៍នានានៅទីជនបទក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតទីផ្សារអ្នកប្រើប្រាស់
ទី២- បង្កើតទីផ្សារមួយដែលផ្តល់ផលដល់ប្រជាពលរដ្ឋយ៉ាងច្រើន (កម្មវិធីទីផ្សារអនាម័យយុទ្ធសាស្ត្រស្វ័យភាពរបស់អង្គការវ័តធើសេដ ផ្តល់ផលទៅដល់ប្រជាពលរដ្ឋចំនួន ៤០ ភាគរយនៃប្រជាជនសរុប) និងទី៣- ការបណ្តុះបណ្តាលអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនៅថ្នាក់មូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានអនុវត្តបន្ត​ដោយរាជរដ្ឋាភិបាលកម្ពុជា។

អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់

លោកស្រី នៅ សុវត្ថា នាយិកា​ប្រតិបត្តិនៃអង្គការវ័តធើសេដបានមានប្រសាសន៍ថា៖

ប្រសាសន៍របស់លោកស្រី នៅ សុវត្ថា

និរន្តរភាពនៃលទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការវ័តធើសេដ អាចមើលឃើញតាមរយៈចំណុចផ្សេងៗរួមមាន៖

- ក្នុងឆ្នាំ២០០៩ មានប្រជាជនត្រឹមតែ ២០% ប៉ុណ្ណោះ ដែលមានបង្គន់ប្រើប្រាស់នៅតាមតំបន់ទីជនបទក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នតួលេខនេះមានលើសពី ៧៤%។
- អង្គការវ័តធើសេដបានបង្កើតកម្មវិធីការអប់រំភាពជាអ្នកដឹកនាំដែលមានលក្ខណៈពិសេស ហើយឥឡូវនេះនឹងត្រូវបានដឹកនាំដោយរាជរដ្ឋាភិបាល។
- អង្គការវ័តធើសេធបានរួមបង្កើត និងវិនិយោគក្រុមហ៊ុនផលិតឧបករណ៍ចម្រោះទឹកក្នុងផ្ទះ Hydrologic និងTerraClear។ អង្គការវ័តធើសេដបានជំរុញឱ្យផលិតករទាំងពីរក្លាយជាផលិតករចម្រោះទឹកសេរ៉ាមិចឈានមុខគេនៅក្នុងទីផ្សារ។
- អង្គការវ័តធើសេដបានបង្កើតក្រុមហ៊ុន HappyTap Co., ដែលជាអាជីវកម្មសង្គមផ្តោតលើការផលិតឧបករណ៍លាងដៃ។ បច្ចុប្បន្នឧបករណ៍លាងដៃនេះជាធនធានសំខាន់សម្រាប់សាលារៀន និងមណ្ឌលសុខភាពនៅជុំវិញពិភពលោកក្នុងពេលនៃការវាយលុករបស់ជំងឺរាតត្បាតនៃកូវីដ១៩នេះ។

ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលរយៈពេលយូរអង្វែងនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងនៅតែពឹងផ្អែកទៅលើអ្នកដែលនឹងបន្តកិច្ចការនេះ។ ក្នុងរយៈពេល១០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា អង្គការវ័តធើសេដបានបំពេញកិច្ចការប្រកបដោយភាពប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្លាំងដើម្បីជៀសវាងដាច់ខាតនូវសកម្មភាពទាំងឡាយណា ដែលអាចបង្កើតទម្លាប់​ពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់យើង ហើយគ្រប់ជំហានទាំងអស់នៃការសម្រេចចិត្ត និងការអនុវត្តយុទ្ធសាស្ត្ររបស់អង្គការវ័តធើសេដ ត្រូវធ្វើឡើងដោយឆ្លងកាត់នូវការស្រាវជ្រាវស៊ីជម្រៅ និងក្នុងគោលដៅរួមមួយគឺការចាកចេញនេះឯង។ អង្គការវ័តធើសេដចាប់ផ្តើមពីការរៀបចំគម្រោង និងការសាកល្បងក្នុងឆ្នាំ ២០០៩ ដល់ ២០១១ យើងបានធ្វើការកំណត់ឱកាសអភិវឌ្ឍន៍ទីផ្សារនៅក្នុងវិស័យទឹកស្អាត និងអនាម័យ។ បន្ទាប់មកពីឆ្នាំ ២០១២ ដល់ ២០១៧ យើងផ្តោតលើការពង្រីក និងអភិវឌ្ឍន៍ទីផ្សារ ដោយការអនុវត្តគំរូទីផ្សារអនាម័យយុទ្ធសាស្ត្រស្វ័យភាព និងបង្កើតឱ្យមានកម្មវិធី​ការអប់រំភាពជាអ្នកដឹកនាំដល់មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន។ ចុងក្រោយបង្អស់ពីឆ្នាំ២០១៨ ដល់ ២០២១ យើងផ្តោតលើនិរន្តរភាព តាមរយៈការរៀបចំសកម្មភាពរយៈពេលវែងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិក៏ដូចជាសកម្មភាពរួមគ្នាធ្វើការ។

អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់

ក្រុមការងាររបស់អង្គការវ័តធើសេដបាន ផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន ជិត ២០០០នាក់ តាមរយៈកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ។ សិក្ខាសាលានេះជាប្រភេទកម្មវិធីកសាងសមត្ថភាពដែលជម្រុញការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយធ្វើការលើកទឹកចិត្តឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ចេះ​រៀបចំផែនការ និង​កំណត់សកម្មភាព​ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សម្រាប់សហគមន៍របស់ខ្លួន។ ការរួមបញ្ចូលពីគ្រប់ភាគីរួមទាំងថ្នាក់ខេត្តជាចំនុចពិសេសនៃកម្មវិធីនេះ ហើយនេះក៏ជាគន្លឹះដែលនាំឱ្យមានគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យមន្ត្រីមូលដ្ឋានប្រើប្រាស់កញ្ចប់ថវិកាដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះបាន។ ឆ្នាំនេះក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ ដើរតួនាទីជំនួសអោយអង្គការវ័តធើសេដ នៅក្នុងការអនុវត្តកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ដែលនេះជាការដឹកនាំដោយរដ្ឋាភិបាលជាលើកដំបូង។

លើសពីនេះទៅទៀតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អង្គការវ័តធើសេដបានសហការជាមួយដៃគូដែលប្រកបដោយឥទ្ធិពល និងភាពចម្រុះនៃជំនាញនិងបច្ចេកទេសនៅទូទាំងពិភពលោក។ វ័តធើសេដចាប់ផ្តើមដំបូងជាគម្រោងមួយរបស់ទីភ្នាក់ងារ​ជំនួយអាមេរិក USAID និងបានពង្រីកបណ្តាញទំនាក់ទំនងបន្តិចម្តងៗ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍និងអ្នកជំនាញផ្នែកទឹកស្អាត និងអនាម័យដែលឈានមុខនៅទូទាំងពិភពលោក។

យុទ្ធសាស្ត្រស្វ័យភាព និងកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ បានជំរុញទឹកចិត្តអោយបណ្តាប្រទេសមួយចំនួនលើពិភពលោកយកទៅអនុវត្ត លើវិស័យផ្សេងទៀតក្រៅពីការងារអនាម័យ។ ការងាររបស់វ័តធើសេដត្រូវបានរាយការណ៍​ដោយស្ថាប័នព័ត៌មានអន្តរជាតិធំៗដូចជា Channel News Asia CNN Aljazeera  និង Forbes ដែលជំរុញឱ្យមានការសន្ទនាកាន់តែច្រើនជុំវិញប្រធាន​បទ​ ការ​ទទួលបាន​​ស្មើភាពគ្នា ជាពិសេសសម្រាប់ស្រ្តី ការផ្តួចផ្តើមលើគម្រោងទឹកស្អាត និងការចូលរួមរបស់ប្រជាពលរដ្ឋ។

អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់
អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់

គ្មានកម្មវិធីណាមួយរបស់យើង អាចសម្រេចទៅបានដោយជោគជ័យនោះទេ ប្រសិនបើមិនមានការចូលរួមពី​ដៃគូ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងនៅក្នុងប្រទេសកម្ពុជា ដែលសុទ្ធសឹងតែមានភាពប៉ិនប្រសប់ជាមួយនឹងគំនិតច្នៃប្រឌិតថ្មីជានិច្ច ក្នុងការធ្វើការដើម្បីធានាថាកិច្ចខិតខំប្រឹងប្រែងរបស់អង្គការវ័តធើសេដ ពិតជាមានប្រសិទ្ធភាព និងអាចដំណើរការបាន។ ចំនុចស្នូលរបស់ស្ថាប័នមួយ គឺស្ថិតនៅលើអ្នកដឹកនាំកិច្ចការនោះ ហើយក្រុមការងាររបស់វ័តធើសេដ គឺជាជើងឯកដែលនាំឱ្យមានការសហការ​ និងជំរុញការផ្លាស់ប្តូរប្រកបដោយសុចរិតភាព។

នេះ​ជាការលើកឡើង​របស់​លោកស្រី នៅ សុវត្ថា នាយិកា​ប្រតិបត្តិ​នៃអង្គការវ័តធើសេដ

នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសទឹកស្អាតអនាម័យថ្នាក់ខេត្តកាលពីខែ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនៅក្នុងខេត្តមួយនៃខេត្តប្រតិបត្តិការរបស់យើងឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ដែលជាប្រធានក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យបានឆ្លើយតបនឹងក្តីព្រួយបារម្ភរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពីការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដថា៖ «ពួកយើងមិនមែននៅក្មេងទៀតទេ។ រាជរដ្ឋាភិបាលអាចដឹកនាំធ្វើការលើរឿងនេះបានចាប់ពីពេលនេះតទៅ។»

អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់

នៅក្នុងឱកាសនេះដែរ អង្គការវ័តធើសេដ សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលរួម​កម្មវិធីបញ្ចប់បេសកម្ម​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទទី ២៤ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៩:០០ ព្រឹកដល់ ១០:៣០ ព្រឹក នៅលើកម្មវិធី Zoom ដែលនឹងធ្វើឡើងជាភាសាខ្មែរ អម​ជាមួយការបកប្រែជាភាសាអង់គ្លេស។

លើសពីនេះទៀតអង្គការវ័តធើសេដបានធ្វើការចែករំលែកកម្មវិធីរៀនសូត្រដល់អង្គការមិនមែនរដ្ឋាភិបាលដទៃទៀតដែលមានទិសដៅដូចគ្នា៖  គឺ​ការ​ដាក់​ទិសដៅ​សម្រាប់​ការ​បញ្ចប់​បេសកកម្ម​ និងផ្តោតលើនិរន្តរភាព ដែលបានរៀបចំកាលពីថ្ងៃទី២០ ខែឧសភាកន្លងមកនេះជាភាសាខ្មែរ។ វីដេអូ​នៃ​កម្មវិធី​រៀនសូត្រនេះ ​អាច​ស្វែង​រក​បាននៅលើគេហទំព័រ Facebook និង Twitter @ WaterSHEDAsia ព្រមទាំងឯកសារ​នៃ​ការស្រាវជ្រាវ និងព័ត៌មានថ្មីៗអំពីការបញ្ចប់បេសកកម្ម៕

អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់
អង្គការ វ័តធើសេដ បញ្ចប់បេសកម្ម​ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់ជាមួយ៖ [email protected] ខាងផ្នែកទំនាក់ទំនងនៃអង្គការវ័តធើសេដ។

អំពីអង្គការវ័តធើសេដ

អង្គការវ័តធើសេដ ប្រើវិធីសាស្រ្តជាប្រព័ន្ធ ដើម្បីបង្កើតទីផ្សារជនបទសម្រាប់ផលិតផលនិងសេវាកម្មពាក់ព័ន្ធនឹងទឹក និង អនាម័យ។ អង្គការវ័តធើសេដ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាបានធ្វើការស្រាវជ្រាវស៊ីជម្រៅ ដើម្បីកំណត់ឱកាសជាយុទ្ធសាស្ត្រ និងចន្លោះប្រហោងនៅក្នុងប្រព័ន្ធទីផ្សារដ៏ធំទូលាយ  រួចធ្វើការដើម្បីពង្រឹងសមត្ថភាព និងទំនាក់ទំនងរវាងភ្នាក់ងារសំខាន់ៗក្នុងប្រព័ន្ធទីផ្សារអនាម័យ ដើម្បីបង្កើតប្រព័ន្ធទីផ្សារដែលប្រកបទៅដោយភាពរស់រវើក និងមានភាពធន់ទ្រាំ។ អង្គការវ័តធើសេដ ធ្លាប់ត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន Forbes Reuters និង Huffington Post និង​ជាជ័យលាភីពីរដងជាប់គ្នាពីកម្មវិធី Development Innovation Ventures របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ព្រមទាំងជាអ្នកឈ្នះពានរង្វាន់កាណាដា Grand Challenges Stars ក្នុងសេវាសុខភាពសាធារណៈសកល ក៏ដូចជា អ្នកឈ្នះរង្វាន់នៃការប្រកួតប្រជែងកម្មវិធី សម្រាប់ស្ត្រីនិងក្មេងស្រីរបស់មូលនិធិ Bill & Melinda និងចុងក្រោយបង្អស់​ អ្នកឈ្នះរង្វាន់ទីមួយនៃការប្រកួតប្រជែងបរិស្ថាន Reed Elsevier ។

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ Facebook និងនៅលើ Twitter @WaterSHEDAsia

● ជួយបង្កើត​សហគ្រាសអាជីវកម្មដែលអាចរកប្រាក់ចំណេញបាន​និង​មាន​និរន្តរភាព រួមនឹងគំនិតច្នៃប្រឌិតនិងងាយស្រួលរកទិញ។
● ជំរុញការលក់បង្គន់ចំនួនជាង ២៥ ម៉ឺន ដោយបង្កើនលទ្ធភាព​នៃការប្រើប្រាស់បង្គន់ នៅតាមទីជនបទនៃប្រទេសកម្ពុជា ពី ២០% ក្នុងឆ្នាំ ២០០៩ ដល់ជាង ៧៤% នៅពេលបច្ចុប្បន្ន។
● ជួយបង្កើតចំណូលបាន ១២ លានដុល្លារពីការលក់បង្គន់ នៅតាមសហគមន៍មូលដ្ឋាន
● បានពង្រីកកម្មវិធីទីផ្សារអនាម័យនៅ ៨ ខេត្តដែលផ្តល់ផលដល់ប្រជាពលរដ្ឋជាង ៤០% នៃប្រជាជនកម្ពុជាសរុប។
● ចាប់ដៃគូជាមួយអាជីវកម្មចំនួន៤ ដែលលើកកម្ពស់អនាម័យនៅប្រទេសកម្ពុជា វៀតណាម ឡាវ និងបង់ក្លាដែស៖ WaterSHED Ventures, HappyTap, Hydrologic, and TerraClear;
● បញ្ចូលកម្មវិធីដែល​ផ្តោតជាពិសេសលើស្ត្រី ទៅលើវិស័យទឹកស្អាត និងអនាម័យជនបទ​ តាមរយៈកម្មវិធីសហការនិងផ្អែកតាមការស្រាវជ្រាវ។
● បញ្ចូលប្រព័ន្ធហិរញ្ញវត្ថុខ្នាតតូច ដើម្បីកាត់បន្ថយឧបសគ្គនានា ក្នុងការទិញបង្គន់អនាម័យ និងសេវាកម្មទឹកស្អាតផ្សេងទៀត។
● បង្កើនការចូលរួមរបស់អាជីវកម្មខ្នាតតូចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីបណ្តុះ​អាជីវកម្ម​ដោយផ្តោតលើប្រសិទ្ធភាព និងអតិថិជនជាសំខាន់។

សម្រាប់ព័ត៌មានបន្ថែមស្តីពីអង្គការវ័តធើសេដ និងការងាររបស់អង្គការនៅក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនង៖
WaterSHED
Ms. Allyson Beach
Communications Manager
Email: [email protected]
Tel: +855 (0) 85 954 486

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]