រាជធានីភ្នំពេញ ៖ មិនសរសើរមិនបាន ធ្លាប់តែមានសំរាមអណ្តែត ស្ទើររាល់ថ្ងៃ តែមួយរយៈក្រោយមក បន្ទាប់ពី មានណែនាំ ពន្យល់ដល់ ប្រជាជនក្នុងតំបន់នោះរួចមក ពេលនេះ លទ្ធផលផ្តល់ឲ្យហើយ។
ពិតណាស់ កាលពីព្រឹកមិញនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានភ្លៀងធ្លាក់មួយមេធំ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប្រលាយស្ទឹងមានជ័យ ដែលធ្លាប់តែ មានសំរាមអណ្តែតឥតដាច់ ជាពិសេស ក្រោយមេឃភ្លៀងបែបនេះ តែគួរឲ្យភ្ញាក់ផ្អើល ខ្លាំងណាស់ នាព្រឹកនេះ គេសម្គាល់ឃើញថា គ្មានសំរាមអណ្តែតទាល់តែសោះ មើលទៅស្រលះភ្នែកតែម្តង ដែលនេះ បង្ហាញពី ការយល់ដឹងដ៏ប្រសើររបស់ប្រជាជន រស់នៅក្នុងតំបន់នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា នេះបើយោងតាម អាជ្ញាធរសង្កាត់ស្ទឺងមានជ័យ១ ដោយប្រាប់ឲ្យដឹងថា យប់មិញភ្លៀងមួយមេធំ ទឹកប្រឡាយស្ទឹងមានជ័យមានការឡើងខ្លាំង អ្វីដែលចាប់អារម្មណ៍នោះ នៅលើផ្ទៃទឹកប្រឡាយគឺគ្មានសំរាមនោះទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ កម្ពុជាថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]