ភ្នំពេញ៖ ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ  ក្នុងស្រុកមួយនៅកម្ពុជា ​បានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង លំនៅឋានថ្មីមួយ​របស់ខ្លួន​កាលពី​ថ្ងៃសៅរ៍ ទី២២ កន្លងទៅនេះ​ ដែលមានឈ្មោះថា បុរី ចន្ទគីរី។ ពិធីនេះក៏ជាព្រឹត្តការណ៍បើកសម្ពោធលក់ជាផ្លូវការនៃ បុរី ចន្ទគីរី និងការបើកទទួលការទស្សនាផ្ទះគំរូផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរី ចន្ទគីរី មានទីតាំងនៅជាប់ផ្លូវជាតិលេខ ២ និង​មានចម្ងាយប្រមាណ ៥ នាទី ពីមហាវិថីសម្ដេច​តេជោ ហ៊ុន សែន។បុរី ចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍​​លំនៅឋានដំបូងគេ​របស់ក្រុមហ៊ុន Urbanland ដែលផ្តោតលើការរចនាផ្ទះដែលគិតគូរពីតម្រូវការរបស់អ្នករស់នៅជាចម្បង។  ក្រុមហ៊ុន Urbanland បានចំណាយពេល​ពីរឆ្នាំ​ ​ដើម្បីសិក្សាស្រាវជ្រាវពី​បែបបទរស់នៅ​ថ្មី ដែលម្ចាស់ផ្ទះ​ចង់បានសម្រាប់ផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ ហើយបានយល់ច្បាស់ពីការវិវត្តន៍នេះ និងបានត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញជូននូវការរចនាបុរីបែប​ថ្មីមួយ ដែល​ផ្តោតលើសេចក្តីត្រូវការរបស់អ្នករស់នៅជាចម្បង ក៏ដូចជាបំពេញសេចក្តី​ប្រាថ្នារបស់ពួកគាត់សម្រាប់អនាគតដែលកាន់តែប្រសើរ។    
 

ផ្ទះគំរូពិតនៃវីឡាឧត្តមរបស់បុរីចន្ទគីរី

មតិដ៏មានតម្លៃទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរចនាផ្ទះនៃ បុរី ចន្ទគីរី ការរចនានេះធ្វើឡើងដើម្បីបង្កើត​ផ្ទះដ៏កក់ក្ដៅពិតប្រាកដ ដែលបំពេញនូវរាល់តម្រូវការរស់នៅរបស់ក្រុមគ្រួសារខ្មែរយើង។ អ្នករស់នៅភាគច្រើនយកចិត្តទុកដាក់លើកត្តារស់នៅចម្បងរួមមាន កត្តាសុវត្ថិភាព និងសន្ដិសុខ ការរចនាដែលបំពេញតម្រូវការពិតប្រាកដ លំហូរចេញចូលនៃពន្លឺថ្ងៃ និងខ្យល់ធម្មជាតិនៅក្នុងផ្ទះ ព្រមទាំងទំនាក់ទំនងនៅក្នុងសហគមន៍រស់នៅ និងការហ៊ុមព័ទ្ធដោយធម្មជាតិជាដើម។ តម្រូវការទាំងនេះ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ដើម្បីផ្តួចផ្តើមរចនាឡើង នូវគ្រប់ប្រភេទផ្ទះនៅបុរី ចន្ទគីរី

ជាក់ស្ដែង ផ្ទះទាំងនេះមិនត្រឹមតែមានមុខងារច្បាស់លាស់នោះទេ ថែមទាំងមានសោភ័ណភាព​ស្អាតប្លែក​ទៀ​តផង។ ពោលគឺ បុរី ចន្ទគីរី មានលក្ខណៈពិសេសជាច្រើនដែលបែងចែក​ខ្លួនពីគម្រោង​អភិវឌ្ឍនា​នា ដែលមាននៅក្នុងទីផ្សារ ហើយជាគម្រោងដែលនឹងផ្ដល់បទពិសោធន៍បែបថ្មី​មួយ ដែល​ប្រជាជន​​កម្ពុជាមិនធ្លាប់ជួបប្រទះពីមុនមក។ 

លោក កាំង ហុក នាយកក្រុមហ៊ុន Urbanland បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក កាំង ហុក

លោកបន្តថា៖

  ប្រសាសន៍លោក កាំង ហុក
ផ្ទះនៃបុរី ចន្ទគីរី ដែលពោរពេញទៅដោយពន្លឺថ្ងៃ និងខ្យល់ធម្មជាតិ

ក្រុមហ៊ុន Urbanland បានអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ​ ដែលបានឈ្នះពានរង្វាន់ជាច្រើន​រួចមក​ហើយដូចជា គម្រោងអគារការិយាល័យ និងពាណិជ្ជកម្ម Raintree , គម្រោងខុនដូ Embassy Central ​នៅរាជធានីភ្នំពេញ និងគម្រោងសណ្ឋាគារ Treeline Urban Resort នៅខេត្តសៀមរាប​ ហើយ​សុទ្ធសឹង​បានបញ្ចប់ដោយជោគជ័យ​ គិតចាប់ពីពេលដែលក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ ២០១៣ មក។ ដូច្នេះហើយក្រុមហ៊ុន​បានកំណត់ស្តង់ដារកាន់តែខ្ពស់សម្រាប់គម្រោង បុរី ចន្ទគីរី ដើម្បីបង្ហាញពីទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនកម្ពុជា ដោយយកចិត្តទុកដាក់លើតម្រូវការរបស់អ្នករស់នៅជាចម្បង។   

បុរីចន្ទគីរី គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ សម្រាប់ព័ត៌មានបន្ថែមពីបុរី ចន្ទគីរី សូម​ចូល​ទៅកាន់គេហទំព័រក្រុមហ៊ុន Urbanland [https://urbanlandasia.com/projects/chankiri-palm-creek] ឬទាក់ទងទៅកាន់លេខទូរសព្ទ 061 888 580 សម្រាប់ការណាត់ជួប​ដើម្បី​ទស្សនា​ផ្ទះ​គំរូ​៕​ ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]