ថៃ: កាលពីពេលថ្មីៗនេះ នាង Anne Jakrajutatip ដែលមហាជនថៃបានស្គាល់ថាជាសេដ្ឋីនីជនជាតិថៃភេទទី៣ ដែលមានជាងគេក្នុងប្រទេស បានចេញមុខបញ្ជាក់ថា ខ្លួនបាននឹងកំពុងតែ រៀបចំឯកសារ រត់ការទិញភាគហ៊ុនរបស់Miss Universe ចំនួន៥១ភាគរយ ដោយចាយលុយសុទ្ធតែម្តង ហើយបានសន្យាដោយបញ្ជាក់យ៉ាងច្បាស់ៗថា ឆ្នាំក្រោយៗទៀត នឹងដាក់ពិន្ទុឲ្យសុក្រឹត យុត្តិធម៌បំផុត ព្រមទាំងរៀបចំដំណើរការប្រកួតឲ្យបានល្អជាងឆ្នាំណាៗទាំងអស់ផងដែរ។
សូមរំលឹកផងដែលថា ក្រោយខកខានគ្រងមកុដបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៦៩ មហាជន និងតារាថៃល្បីៗមួយចំនួនបានសម្តែងមតិមិនសូវពេញចិត្តប៉ុន្មានទេចំពោះពិន្ទុ និងលទ្ធផលដែលទទួលបានខណ:បវរកញ្ញាជើងខ្លាំងថៃ ប្រកបដោយសមត្ថភាព និងទេពកោល្យព្រមទាំងភាពស្រស់ស្អាត Amanda បានត្រឹមឈរជាដំណែងTop១០ ក្នុងការប្រកួត ដោយម្ចាស់មកុដបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៦៩ ដោយតម្លៃមកុដប្រមាណជាង៥លានដុល្លារបានទៅលើបវរកញ្ញាប្រទេសម៉ិចស៊ិកកូទៅវិញ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]