បរទេស៖ នៅថ្ងៃទី ២៤ ខែឧសភានេះ សារព័ត៌មាន Eonline បានរាយការណ៍ថា Justin Bieber បានកាត់សក់របស់ខ្លួនហើយ។ នៅលើបណ្តាញសង្គម Instagram តារាចម្រៀងប្រុសរូបនេះ បានបង្ហាញរូបថតជាមួយសក់ថ្មីពេលកំពុងទទួលទានអាហារថ្ងៃត្រង់ជាមួយប្រពន្ធ។ ហើយលោក បានដាក់ចំណងជើងថា «រីករាយថ្ងៃអាទិត្យ»។

មិ​នតែប៉ុណ្ណោះ រូបថតនេះក្នុងរយៈពេល ២ ម៉ោងទទួលបានការចុច like ជាង ២,៦ លាននិងមានមតិរាប់ពាន់ទៀត។ អ្នកគាំទ្រជឿជាក់ថាជាមួយនឹងស្ទីលម៉ូដសក់ថ្ មីJustin មើលទៅមានរាងស្អាតនិងរឹងមាំជឿជាក់។ ដោយកាលពីមុនលោក ត្រូវបានគេរិះគន់ជាញឹកញាប់ចំពោះសក់វែងនិងរញេ៉រញ៉ៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបាននិយាយថា ប្តីរបស់ Hailey បានសំរេចចិត្តកាត់សក់របស់លោក បន្ទាប់ពីមានការរំខានខាងវប្បធម៌ ដែលកាលពីលោកទុកសក់វែង ហើយចងខ្សែសក់នោះ គឺជាស្ទីលម៉ូដសក់ដែលគួរឱ្យខ្លាចមានដើមកំណើតពីវប្បធម៌របស់មនុស្សស្បែកខ្មៅ។ ដូច្នេះនៅពេលដែល Justin Bieber ជាបុរសស្បែកស លោកក៏ត្រូវបានរិះគន់ដោយផ្នែកមួយនៃទស្សនិកជន។

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]