រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់តារាសម្តែងស្រី ម៉ិច ម៉ារីកា នៅលើបណ្តាញសង្គមហ្វេសប៊ុក បានប្រកាសថា រូបនាង បានធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ម្នាក់។
ក្នុងនោះដែរ តារាសម្តែងស្រីរូបនេះ បានសរសេរបង្ហោះគណនីហ្វេសប៊ុករបស់នាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកញ្ញា ម៉ិច ម៉ារីកា បានបន្ថែមទៀតថា៖ គ្រាន់តែដឹងថា គាត់មាន (វិជ្ជមានកូវីដ-១៩) ភ្លាម នាងខ្ញុំបានមកធ្វើសំណាកភា្លម ឃើញថានាងខ្ញុំមានផ្ទុកវិជ្ជមានCOVID-19 មើលងាយមិនបានទេបងប្អូន ចូរប្រុងប្រយ័ត្នការពារឱ្យបានតឹងរឹងទាំងអស់គ្នាកុំឱ្យមានការសោកស្តាយដូចនាងខ្ញុំ។
ទន្ទឹមនឹងនោះដែរ តារាសម្តែងស្រីរូបនេះ បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្ន ជៀសវាងមានការសោកស្តាយដូចរូបនាងដែរ។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កញ្ញា ម៉ិច ម៉ារីកា កំពុងតែសម្រាកព្យាបាលនៅមជ្ឈមណ្ឌលដឺព្រេមៀសែនសុខ (ជិតផ្សារអ៊ីអន២) បន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]