ភ្នំពេញ៖ ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ មាន​យុវជន​មួយ​ក្រុម​កំពុង​ចូល​រួម​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​តាម​រយៈ​ការ​បង្កើត​ក្លឹប​មួយហៅថា ក្លឹប​ដោះ​ស្រាយ​បញ្ហា​សង្គម (SISC)

​បង្កើត​ឡើង​នៅ​ខែ​ តុលា ឆ្នាំ​២០១៧  ក្លឹប SISC ផ្តល់​ជា​វេទិកា​មួយ​សំរាប់​យុវជន​មក​ជួប​ជុំ​គ្នា​ ដើម្បី​ពិភាក្សា និង​បង្កើត​គំនិត​ច្នៃ​ប្រឌិតរក​ដំណោះ​ស្រាយ​សម្រាប់​សហគមន៍​ដែល​ពួក​គេ​ចង់​រស់​នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម​យុវជន​នេះមាន​សមាជិក ៥០​នាក់ ដែល​ភាគ​ច្រើន​ជា​សិស្ស​វិទ្យា​ល័យ។ ក្នុងនោះ​មាន​យុវតីម្នាក់​ឈ្មោះ ធី ជូលី ដែល​ជា​និស្សិត​ថ្នាក់​បរិញ្ញា​បត្រផ្នែក​ធុរកិច្ច​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ IPU New Zealand គឺ​ជា​ប្រធាន​ក្រុម និង​ជា​ស្ថាប​និក​ក្លឹប SISC នេះ។

ក្លឹប​ដោះ​ស្រាយ​បញ្ហា​សង្គម (SISC)

កញ្ញា ធី ជូលី បាន​​ថ្លែង​ថា៖

សម្តីរបស់កញ្ញា ធី ជូលី

ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ចាប់​តាំង​ពី​ក្លឹប​នេះ​ត្រូវ​បាន​បង្កើត​ឡើង និស្សិត​វ័យ ១៧ ឆ្នាំ​រូប​នេះ បាន​ផ្តួច​ផ្តើម​បង្កើត​គម្រោង​ជា​ច្រើន​ដើម្បី​ជួយ​ដល់​សហគមន៍។

គម្រោង​ជា​ច្រើន​ដើម្បី​ជួយ​ដល់​សហគមន៍

កញ្ញា ជូលី បាន​បន្ថែម​ថា៖ 

  សម្តីរបស់កញ្ញា ធី ជូលី
  កញ្ញា ធី ជូលី

ក្រុម​របស់​នាង​ក៏​បាន​រៃ​អង្គាស​ថវិកា​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​​កើត​មាន​ឡើង​នៅ​ចុង​ឆ្នាំ​២០២០ ​ផង​ដែរ ដែល​ក្នុង​នោះ​គ្រួសារ​ដែល​បាន​ទទួល​អំណោយ​ជា​ស្បៀង​អាហារ​សរុប​​ទាំង​អស់ មាន​ចំនួន ៣៧គ្រួសារ។

អំណោយ​មួយ​ភាគ​ធំ​គឺ​បាន​មក​ពី​ការ​បរិច្ចាគ​របស់​សប្បុរស​ជន ហើយ​អំណោយ​ផ្សេង​ទៀតគឺ​បាន​ពី​ការ​ដាក់​លក់​អាវ​ដែល​ច្នៃ​ម៉ូដ​ដោយ​សមាជិក​ក្លឹប​ផ្ទាល់ និង​ការ​រៃ​អង្គាស​តាម​សាលា​រៀន។

យុវជន នូរ ពិសិដ្ឋ ដែល​បាន​ចូល​រួម​ជា​មួយ​ក្លឹប​របស់​ជូលី​នៅ​ឆ្នាំ ២០១៧ បាន​ឃើញ​នូវ​ទង្វើ ​និង​សកម្មភាព​ល្អ​របស់​នាង​ហើយ​ក៏​បាន​សម្រេច​ចិត្ត​ជ្រើស​តាំង​កញ្ញា ជូលី ឱ្យ​​ចូល​រួម​ជា​បេក្ខនារី​ក្នុង​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ស្មាត។

ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​មួយដល់កញ្ញា ជូលី ឱ្យ​ឆ្លង​​​ទៅ​​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ចូល​រួម​ជាមួយ​នឹង​បេក្ខជន និង​បេក្ខនារី​៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​​ប្រាក់​រង្វាន់​ចំនួន ១ម៉ឺនដុល្លារ។

យុវជន ពិសិដ្ឋ បាន​ថ្លែង​ថា៖

សម្តីរបស់យុវជន នូរ ពិសិដ្ឋ 

កញ្ញា ជូ លីលី ដែល​​ធ្លាប់​បានអាន​សៀវភៅ​នៅ​​​បណ្ណាល័យ​ចល័ត​របស់​​​ក្លឹប SISC បានរៀបរាប់​ថា កញ្ញាចូលចិត្ត​អានសៀវភៅនៅបណ្ណាល័យ​ចល័ត​នេះ​ដោយសារ​​សៀវភៅមានភាពសម្បូរ​បែប​សម្រាប់អាន ហើយទីតាំង​បណ្តាល័យ​ដែល​ដាក់នៅក្នុង​សួន​ច្បារ​ក្នុងក្រុង​សិរីភោភ័យ​នោះក៏​​មាន​បរិយាកាសល្អ​ទៀតផង​។

កញ្ញា លីលី ដែល​ជា​និស្សិត​ឆ្នាំទីមួយ​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រងនិងសេដ្ឋកិច្ច​នៅ​ក្រុងសិរីសោភ័ណ បាន​ថ្លែង​ថា៖

សម្តីរបស់កញ្ញា លីលី

ព្រះអង្គ សុន ឧត្តម ព្រះចៅអធិការ​វត្តសមិទ្ធិមុនីសោភ័ណ នៅក្រុងសរីសោភ័យ ដែល​បាន​ចូល​រួម​បរិច្ចាគ​ជា​ថវិកា​ក្នុង​អំឡុងពេលចែកអំណោយ​រួម​គ្នា​ជាមួយក្រុម​របស់​កញ្ញា ជូលី សម្រាប់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ចុង​ឆ្នាំ​២០២០ បាន​មានសង្ឃដីការ​ថា៖

សង្ឃដីការរបស់ព្រះអង្គ សុន ឧត្តម

សម្រាប់​ផែនការ​នៅថ្ងៃអនាគតវិញកញ្ញា ជូលី ថ្លែង​ថា៖

  សម្តីរបស់កញ្ញា លីលី

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធីពាន​រង្វាន់ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា» របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart

​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ស្មាត

ដើម្បី​ចូល​មើល​វីដេអូ​អំពី​កញ្ញា ធី ជូលី ​សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ៖  https://fb.watch/5GcdiOXM6r/

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Smart តាម​រយៈ  www.facebook.com/smartforcambodia ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!         

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]