រាជធានីភ្នំពេញ ៖ មហាជនពិតជា ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ប្អូនប្រុស របស់លោក ឌួង ឆាយ បានបង្ហោះរូបភាព រៀបមង្គលការ ដោយក្នុងនោះ ពិធីត្រូវបានបញ្ជាក់ថា រៀបចំជា លក្ខណៈគ្រួសារ តែប៉ុណ្ណោះ។
បើទោះបី គ្រួសារកំពុងមានបញ្ហាយ៉ាងណាក្តី តែប្រសិនបើមើលទៅ អ្នកផ្ទះទាំងសងខាង ពិតជា រីករាយខ្លាំងណាស់នៅ ថ្ងៃមង្គលនេះ ដោយត្រូវបានរៀបចំឡើងក្នុង ស្ថានភាពរីករាលដាលនៃជំងឺកូវីដ ដូច្នេះ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នានោះ ពិធីត្រូវបាន រៀបចំមិនធំដំអ្វីឡើយ ចូលរួមជាលក្ខណៈគ្រួសារ ដោយក្នុងនោះ គេឃើញ កូនកំលោះ ត្រូវជាប្អូនប្រុសបង្កើត លោក ឌួង ឆាយ និងកូនក្រមុំ ស្លៀកពាក់ប្រពៃណីធម្មតា តែពិតជា បង្ហាញភាពសាមសមនឹងគ្នាជាខ្លាំង ជាមួយគ្នានេះ តាមរយៈ ការប្រាប់ឲ្យដឹងពីកូនក្រមុំនោះ អ្នកទាំងពីរបាន សម្រេចចិត្តរៀបការនឹងគ្នា ក្រោយសេពគប់គ្នា អស់ពេល៩ឆ្នាំមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ពិធីតូចមែន តែមើលទៅទិដ្ឋភាព ក្នុងរោងជ័យ ហាក់ពោរពេញ ដោយសេចក្តីសុខ មនុស្សម្នាម្នាក់ៗ ញញឹម មិនបិទមាត់តែម្តង ជាពិសេស គ្រួសារខាងកូនកំលោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]