ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្តល់ជូនកម្មវិធីប្រូម៉ូសិនថ្មីមួយ ដែលអតិថិជនរបស់អម្រឹតអាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ និងរង្វាន់ធំម៉ូតូថ្មីសន្លាងមួយគ្រឿង ដោយគ្រាន់តែជ្រើសរើសយកការបង់សងប្រាក់កម្ចីរបស់ពួកគេ តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏អាចរីករាយជាមួយតម្លៃសេវាទាបជាងមុនផងដែ រសម្រាប់ការបង់សងប្រាក់កម្ចីគ្រប់ប្រភេទ ដោយបង់ថ្លៃសេវាត្រឹមតែ ០,៥ដុល្លារ ប៉ុណ្ណោះ។
គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចប្រឹងប្រែងយុទ្ធសាស្រ្តរួមគ្នា ដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុនទាំងពីរ ដើម្បីធ្វើឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញ តាមរយៈការកាត់បន្ថយការចំណាយពេលវេលាលើការធ្វើដំណើរទៅកាន់សាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីបង់សងប្រាក់កម្ចី។ យុទ្ធនាការនេះក៏ជួយសម្រួលដល់អតិថិជនអម្រឹត ក្នុងការបង់សងប្រាក់កម្ចីនៅក្រៅម៉ោងធ្វើការជាធម្មតា របស់សាខាអម្រឹតផងដែរ។
ប្រូម៉ូសិននេះចាប់ផ្តើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនេះ អតិថិជនអាចមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍ ព្រមទាំងចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ធំម៉ូតូ Honda Zoomer X ថ្មីសន្លាងមួយគ្រឿង នៅចុងបញ្ចប់នៃយុទ្ធនាការនេះ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្នមានភ្នាក់ងារជាង ១ម៉ឺនទីតាំង ដែលផ្តល់សេវាផ្ញើប្រាក់នៅទូទាំងប្រទេស។
លោក Alan Wee នាយកអង្គភាពពាណិជ្ជកម្មនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖
លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖
លើសពីនេះទៀត អតិថិជនដែលប្រើប្រាស់កម្មវិធី TrueMoney e-Wallet អាចទទួលបានការមិនគិតថ្លៃសេវានៅពេលបង់សងប្រាក់កម្ចីរបស់ខ្លួនទៅកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងដៃគូផ្សេងទៀតដោយគិតចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]