ចិន៖ យោងទៅតាមគេហទំព័រ ១៦៣ បានរាយការណ៍មកថា តារាសម្តែងស្រីនាង Fan BingBing ត្រូវបានគេប្រទះឃើញ បបង្ហាញខ្លួន ជាមួយបុរសប្លែកមុខម្នាក់ បានបណ្តើរគ្នា នៅក្នុងបន្ទប់រង់ចាំ នៃអគារមួយនៅពេលកណ្តាលអធាត្រ។

ក្នុងរូបថតដែលគេប្រមាញ់បាននេះដែរ តារាសម្តែងរូបនេះ បានស្លៀកពាក់បែបសាមញ្ញៗ ជាមួយនឹងការតុបតែងខ្លួនស្រាលៗ តែមើលទៅពិតជាលេចធ្លោ ហើយបានលើកសក់ឡើងទាំងអស់ គ្មានអ្វីលាក់បាំងឡើយ នៅពេលនាងបង្ហាញខ្លួននៅល្ងាចថ្ងៃទី ២២ ខែឧសភានៅទីក្រុងប៉េកាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប​ន្ថែមពីនេះ អ្នកទាំងពីរបានដើរជាមួយគ្នា​ ថែមទាំង បាននិយាយដោយភាពរីករាយទៀតផង ដែលសន្និដ្ឋាន បុរសម្នាក់នោះ មានអាយុស្របាលគ្នានឹងនាង មានពុកចង្ការ ដែលមើលទៅពិតជាសង្ហាមិនចាញ់តួកុនប៉ុន្មាននោះទេ។

យ៉ាងណាមិញ រហូតដល់ពេលនេះ Fan BingBing មិនបានឆ្លើយតបនៅលើរឿងនេះនោះទេ ខណៈពេលនេះ ក៏មានពាក្យចចាមអារ៉ាម កំពុងតែផ្សព្វផ្សាយជាសាធារណៈនូវការបង្កាត់ភ្លើងស្នេហ៍សារជាថ្មី រវាងអតីតគូដណ្តឹងរបស់នាង គឺតារាសម្តែង Li Chen ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Fan BingBing
Fan BingBing
Fan BingBing និងអតីតគូដណ្តឹង
Fan BingBing និងបុរសប្លែកមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]