រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះឱ្យដឹងនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។

ក្នុងនោះដែរ ក្រសួងបានសង្កត់ធ្ងន់ថា  ក្នុងករណី ម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានសម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួងតាមរយៈទូរស័ព្ទលេខ៖ 087 525 656 និង 011 848 486  តាមប្រព័ន្ធតេលេក្រាមរបស់ក្រសួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្រសួងបន្ថែមថា ការរារាងបុគ្គលណាម្នាក់មិនឱ្យទៅចាក់វ៉ាកសាំងកូវីដ១៩ គឺល្មើសនឹងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ និង ជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ១៩។

សូមអានពិស្តារនូវសេចក្តីជូនដំណឹងខាងក្រោមនេះ៖

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]