រាជធានីភ្នំពេញ ៖ អ្នកជំងឺជា ក្មេងស្រី ឈ្មោះ ភិន សុដាលីន អាយុ១៧ឆ្នាំ ដែលត្រូវបានបញ្ជូនពី មន្ទីរពេទ្យខេត្តរតនគិរី មកសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ព្រះកេតុមាលា នៅថ្ងៃទី ២៦ មីនា ដោយសារជំងឺច្រើនមុខ ដូចជា រលាកស្រោមខួរ បញ្ហាតម្រងនោម ដោយមានឪពុកម្តាយ មកកំដរជាមួយ។
តែដោយសារ រកឃើញកូនស្រីវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២៦ មេសា ដោយបានឆ្លងពី អ្នកជំងឺម្នាក់ទៀត ដែលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់ដូចគ្នានោះ កូនស្រី និងឪពុកម្តាយ ត្រូវបានបញ្ជូនចេញពី មន្ទីរពេទ្យព្រះកេតុមាលា ដើម្បីធ្វើការព្យាបាល ដោយកូនស្រី ត្រូវដាក់ព្យាបាលនៅ មជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុខ និងឪពុកម្តាយ ត្រូវទៅធ្វើចត្តាឡីស័កនៅ មណ្ឌលព្រែកព្នៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបញ្ចប់ចត្តាឡីស័ក ឪពុកឈ្មោះ ភិន ទិត្យ និងភរិយា បានដើររកកូននៅមន្ទីរពេទ្យជាច្រើនដែរ ផ្ទុយទៅវិញ រកមិនឃើញទាល់តែសោះ ទើបសម្រេចចិត្តឲ្យបងប្អូនជួយ បង្ហោះលើបណ្តាញសង្គម លុះមកដល់ថ្ងៃទី ២៣ ឧសភា ទើបទទួលដំណឹងពីគ្រូពេទ្យថា កូនស្រីលោក បានស្លាប់ព្រោះកូវីដទៅហើយ កាលពីថ្ងៃទី ២៦ មេសា មកម្លេះ។
គួរបញ្ជាក់ថា ក្នុងការបង្ហាញអត្តសញ្ញាណអ្នកស្លាប់ ចាប់ពីថ្ងៃទី ២៦ មេសា គ្មានរកឃើញ អ្នកស្លាប់អាយុ ១៧ឆ្នាំឡើយ ព្រោះអ្នកស្លាប់ សុទ្ធតែមានអាយុ លើស៣០ឆ្នាំ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ កម្ពុជាថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]