ថៃ៖ ដោយសារតែ មានពេលវេលាដ៏ផ្អែមល្ហែមជាញឹកញាប់ជាមួយនឹងគូស្នេហ៍ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែមានការតាមដានពីសកម្មភាពរបស់ តារាស្រី Due Arisara នៅលើបណ្ដាញសង្គម ដើម្បីចង់ឃើញពីសកម្មភាពរបស់អ្នកទាំងពីរ។  

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Due Arisara ថែមទាំងបានលាតត្រដាងនូវសកម្មភាពដ៏គួរឲ្យស្រលាញ់ នៅលើបណ្តាញយូធ្យូបរបស់នាង ជាមួយនឹងដំណើរកម្សាន្តរយៈពេល ៦ ថ្ងៃ ៥ យប់ ជាមួយនឹងគូស្នេហ៍ ដែលបានរៀបចំផែនការ ទាំងកន្លែងស្នាក់នៅ កន្លែងដែលត្រូវញ៉ាំ រួមទាំងសកម្មភាពដែលនឹងត្រូវធ្វើ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នាដែរ Due ពិតជាបានបង្ហាញសកម្មភាពដ៏រ៉ូមែនទិកជាច្រើន ជាមួយនឹងគូស្នេហ៍ ទាំងការជិះទូកកម្សាន្តមើលទេសភាពធម្មជាតិជាមួយគ្នាយ៉ាងសប្បាយរីការាយ ក្រោមបរិយាកាសដ៏ស្រស់បំព្រង ដែលកំពុងតែធ្វើឲ្យហ្វេនៗជាច្រើនរំជួលចិត្ត ក្រោយពីបានទស្សនាពីសកម្មភាពស្វីតៗរបស់អ្នកទាំងពីរ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Due 
Due 
Due 
Due និង គូស្នេហ៍
Due និង គូស្នេហ៍
Due និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]