សៀមរាប: ប្រិយមិត្ត និងពុកម៉ែ បងប្អូន ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ណាស់ពិតជាបានស្គាល់ប្អូនប្រុសម្នាក់ដែលមានជំងឺប្រចាំកាយ និងមានមុខរបរជាបុគ្គលិកដឹកជញ្ចូនអាហារនោះ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ចុះទៅសួរសុខទុក្ខក្រុមគ្រួសារគ្រួសាររបស់ប្អូន ឆេង លីហួរ ដែលរស់នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងបានផ្តល់ជូននូវថវិកាចំនួន ១០លានរៀលដើម្បីជួយសម្រួលការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួយដោះស្រាយការព្យាបាលជំងឺរបស់ប្អូនផងដែរ ។
ស្ថិតក្នុងឱកាសនោះ ប្អូនប្រុស ឆេង លីហួរ និងគ្រួសារមានក្តីរំភើបជាខ្លាំងស្ទើរទប់ទឹកភ្នែកមិនបាននូវទឹកចិត្តដ៏សែនសប្បុរសធម៌របស់លោកជំទាវដែលបានឧបត្ថម្ភខ្លួនចំពេលដែលកំពុងលំបាក ។ សូមជំរាបផងដែរថា គ្រួសារមួយនេះបានមករស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនេះតាំងពី ១៩៩៩មកម្ល៉េះ ។ ហើយប្អូនប្រុស ឆេង លីហួរ មានជំងឺមហារីកគ្រាប់ឈាមនេះតាំងពីអាយុបាន ០១ខួបមកម្ល៉េះ បច្ចុប្បន្នប្អូនមានអាយុ ២០ឆ្នាំហើយ ដោយជំងឺនេះតម្រូវអោយបញ្ចូលឈាមរៀងរាល់៥ ទៅ ៦ខែម្តង អាស្រ័យទៅលើសុខភាពជាក់ស្តែងផ្ទាល់តែម្តង៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]