កូរ៉េខាងត្បូង៖ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងប្រុសលោក Lee Seung Gi និងតារាស្រី Lee Da In រឿងនេះជាដំណឹងមួយដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងចំពោះស្នេហាដែលទើបចាប់ផ្ដើមមួយនេះ។

 Xx Dain
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ បន្ទាប់ពីមានពត៌មានលេចឮថា Lee Seung Gi និងតារាស្រីរូបស្រស់ Lee Da In មានទំនាក់ទំនងស្នេហាជាមួយគ្នារួចមក Lee Da In នាងក៏បានចេញមកបញ្ជាក់បន្ថែមពីទំនាក់ទំនងរបស់នាងជាមួយ Lee Seung Gi ថាពួកគេពិតជាមានស្នេហានឹងគ្នាពិតមែន ដោយអ្នកទាំងពីរ បានទាក់ទងមើលចិត្តគ្នាអស់រយៈពេល ៦ ខែមកហើយ ក្នុងនោះទំនាក់ទំនងស្នេហាមួយនេះ គឺអ្នកទាំងពីរមានភាពចុះសម្រុងនឹងគ្នាច្រើន តាំងពីពួកគេចាប់ផ្ដើមទាក់ទងគ្នាមក។ មិនតែប៉ុណ្ណោះ គេក៏បានចាប់យករូបភាពមួយចំនួនរបស់អ្នកទាំងពីរដែលបានទៅ សួរសុខទុក្ខលោកយាយរបស់ Lee Seung Gi នៅឯស្រុកកំណើតរបស់គេ នេះអាចនិយាយបានថាទំនាក់ទំនងស្នេហាមួយនេះពិតជាស៊ីជម្រៅ និង មានភាពស្និទ្ធស្នាល ព្រមទាំងមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់។ រឿងរ៉ាវស្នេហាមួយគូនេះបានធ្វើឱ្យហ្វេនៗមានសេចក្ដីរំភើបជំនួសជាខ្លាំង ព្រមទាំងជូនពរអ្នកទាំងពីរឱ្យស្រឡាញ់គ្នារហូតទៅ៕

ប្រភព៖ Kapook

   Join Us ៖ https://t.me/khmerload

Lee Seung Gi 
Lee  Da In
Lee Seung Gi 
 Lee  Da In
រូបភាពអ្នកទាំងពីរ និង យាយ
Lee Seung Gi 
 Lee  Da In

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]