ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ដ៏ធំបំផុតមួយនៅក្នុងទីផ្សារអាស៊ាន បានបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងការផ្ដល់ជំនួយគិតទឹកប្រាក់ជាង ១សែនដុល្លារអាមេរិក ដល់ក្រសួងសុខាភិបាល ។
ថ្មីៗនេះ អេសស៊ីជី បានប្រគល់អំណោយជា Negative Pressure Room ចំនួន ១ , សម្ភារៈឧបករណ៍សម្រាប់បម្រើដល់ការងារចាក់វ៉ាក់សាំង ជូនទៅក្រសួងសុខាភិបាលកម្ពុជា និងបញ្ជរ/ទូយកសំណាកអ្នកជំងឺកូវីដ-១៩ ឬហៅថា SWOP ចំនួន ៥ ដែលបានប្រគល់ទៅឲ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អេសស៊ីជី ក៏បានរួមវិភាគទានជាប្រាក់ចំនួន ៥០,០០០ដុល្លារអាមេរិក សម្រាប់ការទិញវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជាផងដែរ ។ សរុបជាទឹកប្រាក់នៃជំនួយទាំងនេះ គឺប្រមាណជាង ១សែនដុល្លារអាមេរិក។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជាបានមានប្រសាសន៍ថា អេសស៊ីជី គាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិភាគទាននិងជំនួយ ដែលអាចធ្វើទៅបានជូនទៅក្រសួងសុខាភិបាលកម្ពុជា។
លោក រ៉ាត់ឆាយុត មានប្រសាសន៍ដូច្នេះថា ៖
គួរបញ្ជាក់ថា ការប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់បម្រើកិច្ចការយកសំណាកអ្នកជំងឺកូវីដ១៩ ដែលបានធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក៏មានការចូលរួមសហការពីក្រុមហ៊ុន KUBOTA ផងដែរ ។
គួររំឭកថា កាលពីឆ្នាំទៅមិញ អេសស៊ីជី ក៏បានបរិច្ចាគប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រ (surgical shield box) ចំនួន៥០ឈុត ដល់ក្រសួងសុខាភិបាលកម្ពុជា និងបានចែកជូននូវទឹកអាល់កុលលាងដៃ និងម៉ាស ដល់ប្រជាជនទូទៅផងដែរ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាល នៃវីរុសកូវីដ១៩ នៅកម្ពុជា ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]